រថយន្តអគ្គិសនី (EV) ២ស៊េរី គឺ អេឡិចស៊ីអូ ស្មាត (ELEXIO SMART) និងអេឡិចស៊ីអូ ថិក (ELEXIO TECH) ប្រភេទ អេសយូវី (SUV) បែបគ្រួសារធំទូលាយ ចំនួន ២ ម៉ូដែល បំពាក់ បច្ចេកវិទ្យាឆ្លាតវៃ និងបានរចនាឡើងយ៉ាងទាន់សម័យបែបអនាគត បានចូលខ្លួនក្នុងទីផ្សារកម្ពុជាហើយ។ សម្រាប់អ្នកជាប់ចិត្តប្រភេទ រថយន្តអគ្គិសនី មិនគួរមើលរំលង ពិសេសអាគុយជំនាន់ថ្មី កាន់តែធំ បើកបរបានរហូតដល់ ៥៤០គីឡូម៉ែត្រ។
ក្រុមហ៊ុនហ៊ីយ៉ាន់ដាយប្រចាំកម្ពុជា (Hyundai Cambodia) បានប្រកាសជាផ្លូវការ ត្រកូល អេឡិចស៊ីអូ ទំនើបៗ ទាំង ២ស៊េរី នេះ នៅថ្ងៃទី ២៦ កញ្ញា ២០២៦ ក្ដៅៗនេះ ដើម្បីបំពេញចំណុចខ្វះចន្លោះ និងតម្រូវការអ្នកប្រើប្រាស់លើទីផ្សារ ជាពិសេសអ្នកចង់បានរថយន្ត EV បើកបរបានកាន់តែឆ្ងាយ បច្ចេកវិទ្យា កាន់តែ ទំនើប។ រថយន្តអគ្គិសនី (EV) ២ស៊េរី គឺ អេឡិចស៊ីអូ ស្មាត (ELEXIO SMART) និងអេឡិចស៊ីអូ ថិក (ELEXIO TECH) ប្រភេទ អេសយូវី (SUV) បែបគ្រួសារធំទូលាយ។

ចំណុចលេចធ្លោរមិនសរសើរមិនបានសំខាន់ៗទាំងនោះរួមមាន៖
. អាគុយទំហំធំ 64.2 គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានកាន់តែឆ្ងាយរហូតដល់ទៅ 540គីឡូម៉ែត្រ ស្របតាមស្ដង់ដារ CLTC។
. អេក្រង់ អាល់ត្រា វ៉ាយដ៍ (Ultra-wide) ទំហំធំ 27-inch
. បច្ចេកវិទ្យា V2L (Vehicle-to-Load) ដែលអាចទាញថាមពលពីរថយន្តសម្រាប់ប្រើប្រាស់ឧបករណ៍អគ្គិសនី តាមតម្រូវការ ឬការកម្សាន្ត។
. ឯកម្រិតសុវត្ថិភាពវិញកាន់តែខ្ពស់ ប្រព័ន្ធ ហ៊ីយ៉ាន់ដាយ ស្មាតសេន (Hyundai SmartSense) និង ពោងសុវត្ថិភាពមានរហូតដល់ទៅ ៩គ្រាប់ឯណោះ ព្រមទាំងរចនាសម្ព័ន្ធតួរថយន្តដែលផ្តោតលើការការពារអ្នកដំណើរ។
. កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ចំនួន២ (Dual Wireless Charging)
. ប្រព័ន្ធសំឡេងលំដាប់ប្រណីត បូសព្រីមៀមសោនស៊ីស្តឹម(Bose Premium Sound System )បំពាក់បច្ចេកវិទ្យា ដល់ប៊ី អែតមូស (Dolby Atmos)
. ជម្រើសក្នុងការបើកបរមាន ៤ ម៉ូដ សម្រាប់បត់បែនតាមស្ថានភាពផ្លូវគឺ៖ អេកូមូដ (Eco Mode) សម្រាប់ការសន្សំសំចៃ។ ណ័រម៉ល សម្រាប់ការបើកបរធម្មតា ស្ព័តម៉ូដ សម្រាប់ការវ៉ាជែង និង ស្នូម៉ូដ សម្រាប់មុខងារប្រើកម្លាំងក្នុងស្ថានភាពផ្លូវពិបាកៗ។
ប្រធានផ្នែកលក់នៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ លោក សេង វណ្ណារិទ្ធ បានឲ្យក្រុមការងារយើងដឹងដូច្នេះថា “ហ៊ីយ៉ាន់ដាយ អេឡិចស៊ីអូ មិនមែនគ្រាន់តែជារថយន្តអគ្គិសនីថ្មីប៉ុណ្ណោះទេ តែអេឡិចស៊ីអូ ជាការបញ្ចូលគ្នារវាងភាពទាន់សម័យ ភាពទំនើប បច្ចេកវិទ្យា ភាពងាយស្រួល ផាសុកភាប សុវត្ថិភាព ប្រសិទ្ធភាពក្នុងការបើកបរ សម្រាប់ធ្វើដំណើរប្រចាំ និងដំណើរកម្សាន្ត និងបើកបរកាន់តែឆ្ងាយ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា”។
ដោយឡែក លោក ហេង បញ្ញា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក៏បានទទួលស្គាល់ពីការវិវឌ្ឍន៍ និងតម្រូវការអ្នកប្រើប្រាស់កាន់តែខ្ពស់ ហើយក៏កំពុងផ្លាស់ប្ដូរទៅបរិបទថ្មីមួយ។
លោកបន្តថា “ហ៊ីយ៉ាន់ដាយ មានបទពិសោធន៍ផលិតរតយន្តអគ្គិសនីរយៈពេល ៣៥ឆ្នាំហើយ យើងយល់ច្បាស់ … លើសពីរូបរាង និងតម្លៃ អ្នកប្រើប្រាស់សព្វថ្ងៃ គាត់ចង់បានរថយន្តដែលមានបច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាពល្អ ប្រសិទ្ធភាព និងការផ្ដល់បទពិសោធន៍ដែលអាចសមស្របទៅនឹងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ … ការផ្លាស់ប្តូរនេះកំពុងបង្កើតឱកាសថ្មីសម្រាប់ទីផ្សាររថយន្តនៅកម្ពុជា ហើយអេឡិចស៊ីអូ នឹងខិតខំបំពេញចន្លោះនេះ។”

ងាកមកមើលប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរឆ្លាតវៃ ឯណេះវិញ ហ៊ីយ៉ាន់ដាយ អេឡិចស៊ីអូ (Hyundai ELEXIO) យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នកដំណើរ ដោយបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើបៗជាច្រើន រួមមាន៖
. ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិពេលមានអាសន្ន
. ប្រព័ន្ធព្រមានការប៉ះទង្គិចខាងមុខ
. ប្រព័ន្ធព្រមាន ប្លាញស្ព័ត (Blind Spot Alert) និងប្រព័ន្ធព្រមានពេលថយក្រោយ
. ប្រព័ន្ធដាស់តឿនការផ្តោតអារម្មណ៍របស់អ្នកបើកបរ
. ប្រព័ន្ធរក្សាទម្រង់លំនឹងឡាន
. ប្រព័ន្ធព្រមាន និងជំនួយរក្សាគន្លងផ្លូវ
. កាមេរ៉ាសុវត្ថិភាព 540ដឺក្រេ ១ជុំឡាន រួមជាមួយសែនស័រជំនួយការចត) និងប្រព័ន្ធកំណត់ល្បឿន។
តម្លៃបើកកក់ឬទិញ និងការផ្ដល់ជូនបន្ថែម
រថយន្ត EV ហ៊ីយ៉ាន់ដាយ អេឡិចស៊ីអូ របស់ហ៊ីយ៉ាន់ដាយ ខេមបូឌា (Hyundai Cambodia) ទាំង ២ម៉ូដែល នោះរួមមាន៖
. អេឡិចស៊ីអូ ស្មាត (ELEXIO SMART): តម្លៃពេញ USD 28,900
. អេឡិចស៊ីអូ ថិក (ELEXIO TECH): តម្លៃពេញ USD 33,900
និងមាននៅការបញ្ចុះតម្លៃពិសេស ថែមទាំងទទួលបានការធានារយៈពេលវែងរហូតដល់ 8 ឆ្នាំ ឬ 160,000គីឡូម៉ែត្រ។
ចំពោះការកក់ឬទិញ អំឡុងពេលប្រម៉ូសិននេះ អតិថិជននឹងទទួលបានកញ្ចប់កាដូ និងសេវាកម្មបន្ថែមឥតគិតថ្លៃដូចជា៖
. ស្លាកលេខប្រភេទវែង ១ កុំផ្លេ
. កម្រាលជើងប្រណិត ១ឈុត
. បិទ UV ការពារកម្តៅ
. សេវាកម្មថែទាំឥតគិតថ្លៃ ៦ ដង
. ថែមជូនឥតគិតថ្លៃ ដុំសាកភ្លើងតាមផ្ទះកម្លាំង 7 kW
. ការធានារយៈពេល ៨ ឆ្នាំ ឬ ១៦០,០០០ គីឡូម៉ែត្រ



សម្រាប់ព័ត៌មានបន្ថែម និងការបើកបរសាកល្បង (Test Drive) ដោយឥតគិតថ្លៃ អតិថិជនអាចអញ្ជើញទៅកាន់ Showroom Hyundai Cambodia ឬទំនាក់ទំនងផ្ទាល់ទៅផេកផ្លូវការរបស់ Hyundai Cambodia ដើម្បីទទួលបទពិសោធន៍ពីរថយន្តអគ្គិសនីម៉ូឌែលថ្មីនេះ។


