ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺផ្តាសាយ

ក្រសួងសុខាភិបាលកាល​ពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីករណីជំងឺផ្តាសាយ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ជំងឺផ្តាសាយអាចឆ្លងយ៉ាងងាយតាមរយៈដំណក់ទឹកតូចៗនៃការក្អក ឬកណ្តាស់ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារៈ ដែលមានមេរោគ។

ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ ក្រសួងបានណែនាំនូវវិធានការសំខាន់ៗដូចខាងក្រោម៖

  • រក្សាអនាម័យដៃ៖ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល​។
  • រក្សាអនាម័យផ្លូវដង្ហើម៖ ខ្ទប់មាត់និងច្រមុះពេលក្អក ឬកណ្តាស់ ដោយប្រើកន្សែង ស្មារកែងដៃ ឬក្រដាសអនាម័យ ហើយបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
  • ពាក់ម៉ាស៖ ពាក់ម៉ាសនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាក្អក ឬកណ្តាស់។
  • រក្សាគម្លាតសុវត្ថិភាព៖ ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយអ្នកមានរោគសញ្ញា។

ប្រសិនបើមានអាការៈ មិនស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ ញ៉ាំទឹកស្អាតឱ្យបានច្រើន និងបរិភោគអាហារមានជីវជាតិ។ ជៀសវាងការធ្វើដំណើរ ឬចូលរួមទីប្រជុំជន។ សម្រាប់ក្រុមមនុស្សងាយរងគ្រោះ គួរពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់អ្នកជំនាញ।

ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ក្តៅខ្លួនខ្លាំង ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទាក់ទងមកលេខ ១១៥៕

ដោយ៖ ចាន់ តារា

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ