ក្នុងនាមជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមិនអាចរំលងបាននៅក្នុងវិស័យថតរូបនៅអាស៊ីអាគ្នេយ៍ មហោស្រពរូបថតភ្នំពេញ សម្រាប់លើកទី១៧ បានចូលរួមចំណែកក្នុងពិធីប្រារព្ធខួប ២០០ឆ្នាំនៃការបង្កើតវិស័យថតរូប ដែលផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌បារាំង។ ក្នុងឱកាសនេះ ព្រឹត្តិការណ៍ និងស្ថាប័នជាងមួយពាន់ជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មនៅក្នុងការប្រារព្ធពិធីលក្ខណៈអន្តរជាតិនេះ។

នៅឆ្នាំនេះ មហោស្រពត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលផ្លូវការ លើកទី ២០ នៃហ្វ្រង់កូហ្វូនី ដែលមានសារៈសំខាន់ជាពិសេស នេះជាកិច្ចប្រជុំកំពូលលើកទីពីរប្រចាំតំបន់អាស៊ី ក្នុងរយៈពេលជិត ២០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្រុងហាណូយ។ នៅក្នុងបរិបទនេះ មហោស្រពរូបថតភ្នំពេញ បានលើកកម្ពស់ភាពសម្បូរបែបនៃទម្រង់សិល្បៈថតរូបនៅក្នុងសហគមន៍អន្តរជាតិ ក្រោមប្រធានបទ ជាផ្ទះ ទោះនៅទីណាក៍ដោយ។
នៅក្នុងពិភពលោកមួយដែលកាន់តែមានទំនាក់ទំនងជិតស្និទ្ធគ្នា តើយើងនៅតែរក្សាភាពស្មោះស្ម័គ្រ និងការជំពាក់ចិត្តចំពោះទីកន្លែង និងបទពិសោធន៍ទាំងឡាយដែលបានផ្លាស់ប្តូររូបយើង ព្រមទាំងបើកបេះដូងទទួលយកលំហដ៏ធំទូលាយជាងមុនដោយរបៀបណា? តើមនុស្សជិតស្និទ្ធរបស់យើង ភាសាដែលយើងនិយាយ ការចងចាំដែលយើងរក្សាទុក សហគមន៍ដែលយើងរស់នៅ ទេសភាពជុំវិញខ្លួនយើង តម្លៃ និងជំនឿរបស់យើង មានឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍នៃការជារបស់ ឬការមានចំណងទាក់ទងរបស់យើង? ហើយតើរបស់ទាំងនោះភ្ជាប់រូបយើងទៅនឹងអ្វីមួយដែលធំធេងជាងខ្លួនយើងដោយរបៀបណា?

មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០២៦ ក៏ជានិមិត្តរូបនៃរបត់ថ្មីមួយ ដោយសារមហោស្រពបានអនុវត្តនូវវិធីសាស្ត្រសម្របសម្រួលការរៀបចំពិព័រណ៍បែបសមូហភាព។ ក្រុមការងារដែលបច្ចុប្បន្នសមាសភាពរួមមាន Marie LE MOUNIER (បារាំង/ស្វ៊ីស) – ម៉ឹង មេត្តា (កម្ពុជា) – Isabelle LE MINH (បារាំង) – សុវណ្ណ ភីឡុង (កម្ពុជា) និង SAM I-shan (សិង្ហបុរី) បានជួយពង្រឹងឫសគល់របស់មហោស្រពនៅក្នុងស្រុក និងក្នុងតំបន់ឱ្យកាន់តែរឹងមាំ ព្រមទាំងបើកទូលាយទទួលយកទស្សនវិស័យដ៏សម្បូរបែប និងលើកកម្ពស់កិច្ចសន្ទនាដែលមានបរិបទកាន់តែស៊ីជម្រៅ។

សូមអញ្ជើញមកស្វែងយល់ និងរីករាយទស្សនារូបថតសិល្បៈ ប្រវត្តិសាស្ត្រ និងទម្រង់ទំនើបគ្រប់រូបភាពតាម រយៈស្នាដៃរបស់សិល្បករ-សិល្បការិនីរួមមាន៖ Jean BOULBET – Arnold FOKAM – Émile GSELLហ៊ុល កញ្ញា – កែវ ពនីតា – ខ្វៃ សំណាង – គឹម ហាក់ – គង់ រស្មី – លឹម សុខចាន់លីណា – Gosette LUBONDO
ម៉ក់ រ៉េមីស្សា – ម៉ៅ សុវណ្ណចាន់ឌី – មាន ពិសី – ម៉ិច សេរីរ័ត្ន- នាក់ សុផល – Flora NGUYEN – Richard PAK រាហ្វាអែល ប៉ិច – ព្រហ្ម អ៊ីរ៉ូ – Rima SAMMAN – Ashley SCHNEITER – សុខ រីណា – សុវណ្ណ ភីឡុង – Arina STARYKH – Beat STREULI – Pasha RAFIY – Ismaël ROUBERT – Daniel WAGENER ព្រមទាំងស្នាដៃរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាពីស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត។

ពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗត្រូវបានដាក់តាំងបង្ហាញនៅតាមទីតាំងសំខាន់ៗចំនួន ១១កន្លែង ក្នុងរាជធានីភ្នំពេញ រួមមាន៖
- ស្ថានទូតបារាំងប្រចាំកម្ពុជា
- វិទ្យាស្ថានបារាំងកម្ពុជា
- អាកាសយានដ្ឋានអន្តរជាតិតេជោ
- សារមន្ទីរជាតិកម្ពុជា
- Friends Futures Factory (F3)
- ផ្ទះហ៊ីរ៉ូស៊ីម៉ា
- ស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត
- ប្រោន (ផ្ទះ វណ្ណ ម៉ូលីវណ្ណ)
- ទីសំចត
- មជ្ឈមណ្ឌលបុប្ផាណា
- និង Lumière។

ជួបគ្នានៅភ្នំពេញ!
- កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែតុលា – ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦
- ប្រធានបទសម្រាប់ឆ្នាំ២០២៦៖ «ជាផ្ទះ ទោះនៅទីណាក៍ដោយ»៕



