នាយកប្រតិប្តត្តិថ្មីលោក John Ternus អំឡុងការសម្ពោធចេញទូរស័ព្ទ iPhone Due និង iPhone 18 Pro ដើមខែ កញ្ញានេះ បានឲ្យតម្រុយ និងព្រលយថា ក្រុមហ៊ុននឹងពិចារណា ក្នុងការប្រកាសចេញ ផលិតផលរបស់ខ្លួន ញឹកញាប់ជាង ចេញតែម្ដង ក្នុងមួយឆ្នាំ។ ទោះជាមិនបញ្ជាក់ច្បាស់ថាជា iPhone ប៉ុន្តែ លោកនឹងលូកដៃចូលជ្រៅក្នុងការធ្វើទំនើបកម្មផលិតផល បច្ចេកវិទ្យា AI និង មានបំណងចង់បញ្ចេញនិងសម្ពោធ ផលិតផល ឲ្យបានច្រើនជាងនេះ។
CEO រូបនេះលើកឡើងថា “Apple គួរតែអភិវឌ្ឍគ្រប់យ៉ាងឲ្យបានលឿន រហ័ស ហើយឈានមុខគេ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនយើងនៅតែខ្លាំង នៅតែឈានមុខគេ គ្រប់ការប្រកួតប្រជែងទាំងអស់ ក្នុងសម័យ AI”។
ទោះជាស្ថិតក្នុងបរិបទថ្មី ក្រោមការដឹកនាំថ្មីក្រោយ Tim Cook បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ Apple រហូតឈានដល់រជ្ជកាលរបស់ Ternus នេះ ក៏មានមតិលើកឡើងថា ទោះជាមានតម្រុយមានកម្រែទម្រង់ទ្រង់ទ្រាយធំក៏ដោយ ក៏ប្រហែលជា អាចស៊ីពេលច្រើនឆ្នាំដែរ មិនអាចបត់ភ្លាមៗបានទេ ព្រោះ ការសម្ពោធផលិតផល តែម្ដង ក្នុង១ឆ្នាំ នេះ Apple អនុវត្តបែបនេះយូរយារណាស់មកហើយ។


បើតាមកាលវិភាគ Apple គ្រោង សម្ពោធផលិតសំខាន់ៗរបស់ខ្លួននៅខែ មីនា ២០២៧ នេះ មានដូចជា iPhone 18, iPhone 18e និង iPhone Air 2។
នេះមិនមែនជាការប្រកាសពីកំណែទម្រង់ថ្មីទេ ប៉ុន្តែ Ternus កំពុងតែពិចារណាកាត់បន្ថយ តួនាទី ប្រធានក្រុម ការធ្វើការមួយចំនួន ដែលលោកយល់ថាជារនាំងនៃការធ្វើការចន្លោះពី វិស្វករជំនាញ (engineer) ទៅ នាយកផ្នែកជាន់ខ្ពស់។ ១ខែមកនេះ តួនាទី នាយកវិស្វកម្មផ្នែកកម្មវិធីមួយចំនួន ត្រូដកចេញ ហើយផ្លាស់ទៅកាន់តួនាទីផ្សេងៗ ទៀត នៅក្នុងក្រុមហ៊ុនដដែល។ បញ្ជាក់ មិនមែនការធ្វើកំណែទម្រង់ កាត់បន្ថយបុគ្គលិកនោះទេ។

ហ្វេនសប្បាយចិត្តឬ អត់បើ Apple ប្រកាសចេញផលិតផលង ជាពិសេស iPhone ២ដង ក្នុងមួយឆ្នាំ?
ប្រភព៖ phonearena


