តើអ្នកធ្លាប់មានអារម្មណ៍អស់កម្លាំងទាំងដែលទើបតែភ្ញាក់ពីគេងដែរឬទេ? ស្ត្រីគ្រប់រូបឆ្លងកាត់ដំណាក់កាលជីវិតផ្សេងៗគ្នា ចាប់ពីវ័យជំទង់ ការមានផ្ទៃពោះ រហូតដល់វ័យអស់រដូវ ដែលការផ្លាស់ប្តូរទាំងនេះសុទ្ធតែជះឥទ្ធិពលដល់គុណភាពនៃការគេង។ យោងតាម Sleep Foundation ការផ្តល់អាទិភាពដល់ ការគេង គឺជារឿងចាំបាច់បំផុត។ ដើម្បីទទួលបានការគេងដ៏មានប្រសិទ្ធភាព សូមសាកល្បងអនុវត្តគន្លឹះទាំងនេះ។

ដំបូង ត្រូវកំណត់ពេលវេលាគេង និងភ្ញាក់ឱ្យទៀងទាត់។ ការរក្សាទម្លាប់នេះជួយឱ្យនាឡិកាជីវសាស្រ្តរបស់អ្នកដំណើរការបានល្អ។ ទីពីរ៖ បង្កើតបរិយាកាសក្នុងបន្ទប់គេងឱ្យមានផាសុកភាព។ បន្ទប់ដែលត្រជាក់ ងងឹត និងស្ងប់ស្ងាត់ គឺជាកត្តាដ៏សំខាន់បំផុត។ ទីបី៖ កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។ ពន្លឺពណ៌ខៀវពីទូរស័ព្ទ ឬកុំព្យូទ័រ អាចរារាំងការបញ្ចេញអ័រម៉ូនដែលជួយឱ្យយើងឆាប់គេងលក់។
ទីបួន៖ ត្រូវយកចិត្តទុកដាក់លើរបបអាហារ និងសកម្មភាពរាងកាយ។ ការហាត់ប្រាណទៀងទាត់ជួយឱ្យអ្នកគេងលក់ស្ងប់ស្កល់ ប៉ុន្តែគួរជៀសវាងការហាត់ប្រាណខ្លាំងពេកនៅជិតម៉ោងគេង។ លើសពីនេះ ការកំណត់ការទទួលទានជាតិកាហ្វេអ៊ីន និងជាតិអាល់កុលនៅពេលល្ងាច ក៏អាចជួយការពារបញ្ហាភ្ញាក់កណ្តាលយប់បានយ៉ាងមានប្រសិទ្ធភាព។
សុខភាពនៃការគេង មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាការរៀបចំផែនការ។ ប្រសិនបើអ្នកនៅតែជួបបញ្ហាគេងមិនលក់រ៉ាំរ៉ៃ កុំស្ទាក់ស្ទើរក្នុងការពិគ្រោះជាមួយគ្រូពេទ្យ។ ការគេងលក់បានស្កប់ស្កល់ គឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់ភាពស្រស់ថ្លា និងសុខភាពយូរអង្វែងរបស់យើងគ្រប់គ្នា៕
ដោយ៖ ចាន់ តារា
ប្រភព៖ Sleep Foundation


