សួស្តីអ្នកទាំងអស់គ្នា! យើងគ្រប់គ្នានៅពេលបច្ចុប្បន្ន តែងតែចំណាយពេលជាច្រើន ដើម្បីមើលថែគ្រួសារ និងការងារក្នុងស្ថាប័ន។ ប៉ុន្តែ តើយើងធ្លាប់សួរខ្លួនឯងទេថា តើបានទុកពេលប៉ុន្មានសម្រាប់ វិនិយោគលើខ្លួនឯង? យើងមិនមែននិយាយតែអំពីប្រាក់កាក់នោះទេ ប៉ុន្តែយើងកំពុងនិយាយអំពី ចំណេះដឹងនិង សុខភាពផ្លូវចិត្ត ដែលជាទ្រព្យសម្បត្តិដ៏ធំបំផុត និងមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងជីវិត

ការវិនិយោគលើចំណេះដឹង មិនត្រឹមតែជួយឱ្យយើងមានសមត្ថភាពក្នុងអាជីពការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងភាពជឿជាក់លើខ្លួនឯងផងដែរ។ ទន្ទឹមនឹងនេះ សុខភាពផ្លូវចិត្តគឺជាគ្រឹះនៃអ្វីៗគ្រប់យ៉ាង។ អ្នកជំនាញខាងចិត្តវិទ្យាបានលើកឡើងថា៖ «ការវិនិយោគលើសុខុមាលភាពផ្លូវចិត្ត និងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន គឺជាកត្តាចម្បងដែលនាំឱ្យមនុស្សម្នាក់មានជីវិតដែលពេញលេញ និងមានន័យ»។ នៅពេលដែលយើងមានសុខភាពផ្លូវចិត្តរឹងមាំ យើងនឹងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងប្រឈមមុខនឹងឧបសគ្គបានល្អជាងអ្នកដែលមិនបានថែទាំខ្លួនឯង។
សូមកុំចាត់ទុកការចំណាយពេលរៀនសូត្រពីអ្វីដែលថ្មី ឬការសម្រាកលំហែដើម្បីសុខភាពចិត្ត ថាជាការខ្ជះខ្ជាយពេលវេលាឱ្យសោះ។ ការពិតគឺថា នៅពេលដែលអ្នកកាន់តែមានចំណេះដឹង និងមានចិត្តគំនិតដែលរឹងមាំយើងនឹងក្លាយជាមនុស្សដែលមានថាមពលកាន់តែខ្លាំងក្នុងការសម្រេចជោគជ័យ។យើងមិនអាចចាក់ទឹកចេញពីកែវដែលទទេបានឡើយ ដូចគ្នានឹងការដែលយើងមិនអាចផ្តល់អ្វីដែលល្អដល់អ្នកដទៃបានទេ បើយើងមិនទាន់វិនិយោគលើខ្លួនឯងឱ្យពេញលេញនោះ។
ដូច្នេះ សូមចាប់ផ្តើមវិនិយោគលើខ្លួនឯងចាប់ពីថ្ងៃនេះ។ រៀនជំនាញថ្មី ស្តាប់ podcast ដែលមានប្រយោជន៍ ឬផ្តល់ពេលវេលាឱ្យចិត្តខ្លួនឯងបានសម្រាកខ្លះ។ នេះគឺជាការវិនិយោគតែមួយគត់ ដែលផ្តល់ផលចំណេញជារៀងរហូត៕
ដោយ៖ ចាន់ តារា
ប្រភព៖ The British School of Excellence


