មេ​ Apple ថ្មី ឲ្យ​តម្រុយ​ថាទូរស័ព្ទ ​iPhone អាច​ចេញ​ច្រើន​ជាង ម្ដង ក្នុង​១ឆ្នាំ

នាយក​ប្រតិប្តត្តិ​ថ្មី​លោក John Ternus អំឡុង​ការ​សម្ពោធ​ចេញ​ទូរស័ព្ទ​ iPhone Due និង iPhone 18 Pro ដើម​ខែ កញ្ញា​នេះ បាន​ឲ្យ​តម្រុយ និង​ព្រលយ​ថា ក្រុមហ៊ុន​នឹង​ពិចារណា ​ក្នុង​ការ​ប្រកាស​ចេញ ផលិតផល​របស់​ខ្លួន ញឹកញាប់​ជាង ចេញ​តែ​ម្ដង ក្នុង​មួយ​ឆ្នាំ។ ទោះជា​មិន​បញ្ជាក់​ច្បាស់​ថា​ជា iPhone ប៉ុន្តែ លោក​នឹង​លូក​ដៃចូលជ្រៅ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ផលិតផល ​បច្ចេកវិទ្យា AI និង ​មាន​បំណង​​ចង់​បញ្ចេញ​និង​សម្ពោធ ផលិតផល ​ឲ្យ​បាន​ច្រើនជាងនេះ។

CEO រូបនេះ​លើក​ឡើង​ថា “Apple គួរ​តែ​អភិវឌ្ឍគ្រប់​យ៉ាង​ឲ្យ​បាន​លឿន រហ័ស ហើយ​ឈានមុខគេ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​យើង​នៅ​តែ​ខ្លាំង នៅ​តែឈានមុខគេ គ្រប់​ការ​ប្រកួតប្រជែង​ទាំង​អស់ ក្នុង​សម័យ AI”។

ទោះ​ជា​ស្ថិត​ក្នុង​បរិបទ​ថ្មី ក្រោម​ការ​ដឹកនាំ​ថ្មី​ក្រោយ Tim Cook បាន​ចុះចេញ​ពី​តំណែង​ជា​នាយកប្រតិបត្តិ​របស់ Apple រហូត​ឈាន​ដល់​រជ្ជកាល​របស់ Ternus នេះ ​ក៏​មាន​មតិលើក​ឡើង​ថា ទោះ​ជា​មាន​តម្រុយ​មាន​កម្រែទម្រង់​ទ្រង់ទ្រាយធំ​ក៏​ដោយ ក៏​ប្រហែលជា អាច​ស៊ីពេល​ច្រើន​ឆ្នាំ​ដែរ មិន​អាច​បត់​ភ្លាមៗ​បានទេ ព្រោះ ​ការ​សម្ពោធ​ផលិតផល តែ​ម្ដង ក្នុង​១ឆ្នាំ នេះ ​Apple អនុវត្តបែប​នេះ​យូរ​យារ​ណាស់​មក​ហើយ។

បើ​តាម​កាលវិភាគ Apple គ្រោង ​សម្ពោធ​ផលិត​សំខាន់ៗ​របស់​ខ្លួន​នៅ​ខែ មីនា ២០២៧ នេះ មានដូចជា iPhone 18, iPhone 18e និង ​ iPhone Air 2។

នេះ​មិន​មែនជា​ការ​ប្រកាស​ពី​កំណែទម្រង់​ថ្មី​ទេ ប៉ុន្តែ​ Ternus កំពុង​តែ​ពិចារណា​កាត់​បន្ថយ តួនាទី ប្រធាន​ក្រុម ​ការ​ធ្វើ​ការ​មួយ​ចំនួន ដែល​លោក​យល់​ថា​ជា​រនាំង​នៃ​ការ​ធ្វើ​ការ​ចន្លោះ​ពី វិស្វករជំនាញ (engineer) ទៅ ​នាយក​ផ្នែក​ជាន់​ខ្ពស់។ ១ខែ​មក​នេះ ​តួនាទី ​នាយក​វិស្វកម្ម​ផ្នែក​កម្មវិធី​មួយ​ចំនួន ត្រូ​​ដក​ចេញ ហើយ​ផ្លាស់​ទៅ​កាន់​តួនាទី​ផ្សេងៗ ទៀត នៅ​ក្នុង​ក្រុមហ៊ុន​ដដែល។ បញ្ជាក់ មិនមែន​ការ​ធ្វើ​កំណែទម្រង់ កាត់​បន្ថយ​បុគ្គលិក​នោះទេ។

ហ្វេន​សប្បាយ​ចិត្ត​ឬ អត់​បើ Apple ប្រកាស​ចេញ​ផលិតផលង ជា​ពិសេស iPhone ២ដង ក្នុង​មួយ​ឆ្នាំ?

ប្រភព៖ phonearena

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ