កម្ពុជា​​ស្វែង​រក​ឱកាស​ពង្រីក​ទីផ្សារ​​កសិផល​​ដោយ​​ផ្ទាល់​​នៅអឺរ៉ុប​ដោយ​​ចាប់​​ផ្ដើម​​ពី​​ដំណាំ​​ប៉ុន្មាន​​មុខ​​នេះ​

កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំង តំណាងក្រុមហ៊ុន UNI Holding ដែលដឹកនាំដោយលោក ប៉ុល ពន្លឺ អគ្គលេខាធិការនៃសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក Catalin Dan ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មរូម៉ានី និង លោក Octavia Stocklosa អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋធានីប៊ុយការេស ដោយមានការចូលរួមពីតំណាងធុរកិច្ចរូម៉ានីក្នុងវិស័យកែច្នៃកសិផល ភស្ដុភារកម្ម និងបច្ចេកវិទ្យាឌីជីថល នៅរដ្ឋធានីប៊ុយការេស ប្រទេសរូម៉ានី។

ដោយ​ឡែក​លោកស្រី ពិន  ភិរម្យ អគ្គនាយិកានៃក្រុមហ៊ុន UNI Holding និងជា​នាយិកាប្រតិបត្តិ​នៃ​​ក្រុមហ៊ុន PINEX AGRO Co., Ltd. ដែល​ធ្លាប់​បាននាំយកសក្តានុពលវិស័យស្វាយចន្ទីកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិ កាល​ពី​ដើមខែសីហា ឆ្នាំ ២០២៦ កន្លងទៅ​ក៏​មាន​វត្តមាន​ក្នុង​ដំណើរទស្សនកិច្ច​នេះ​ដែរ។

លោកស្រី​ពិន  ភិរម្យ ពន្យល់បែបណនេះថា “កន្លងមក​ពេលផលិតផលយើង​ចង់យកទៅ​អឺរ៉ុប គឺ​ឈ្មួញ​កណ្ដាល​​មក​ដល់​កម្ពុជាផ្ទាល់ អ៊ីចឹងហើយ​ទើប​យើង​មិនអាច​ជួប​​អ្នក​ទិញ ឬ​អ្នក​កែច្នៃ​ដោយផ្ទាល់ ​ជាលទ្ធផល​ ​​តម្លៃយើង​ក៏​បាន​ទាប តាមហ្នឹង​ព្រោះ​គេ​នៅ​កណ្ដាល​គេ​ត្រូវការ​ចំណេញដែរ…បើយើង​បាន​ទៅ​ដល់អ្នកទិញផ្ទាល់ ឬ​វិនិយោគិនផ្ទាល់ យើង​ចំណេញជាង ហើយវិសាលភាពយើង ​អាច​ធំជាង ដាក់​បន្ដ​ទៅ​ឈ្មួញ..អ៊ីចឹងហើយ​បាន​យើង​មក​ដល់​ទីនេះ ធ្វើ​ការនេះជាមួយ​ថ្នាក់ដឹកនាំ”។

ដោយឡែក​ដើម្បី​បង្កើន​លទ្ធភាព​រុញ​កសិផល​កម្ពុជា​ឲ្យលេចចេញ​ជា​រូបរាង​កាន់តែ​ច្បាស់ ​គណៈប្រតិភូកម្ពុជា​ ​ក៏​បាន​ចួបជាមួយ​តំណាង​រោងចក្រ ដូចគ្នា​ដែរដើម្បី​ស្វែងរក​ កិច្ចសហការល្អ ក្នុងការ​នាំ​ផលិតផល​កសិកម្ម​វត្ថុធាតុដើម​ ទៅ​វេចខ្ចប់​នៅអឺរ៉ុប​ផ្ទាល់​តែ​ម្ដង។

អគ្គនាយិកានៃក្រុមហ៊ុន UNI Holding ខាង​លើ​បានឲ្យអ្នក​សារព័ត៌មាន​យើង​ដឹង​ទាំង​អំនរ​បែបនេះ​​ថា “ចាស៎អូន! យើង​​ចង់​ពង្រីកទីផ្សារកសិផល​ខ្មែរ​យើង​មក​អឺរ៉ុប​ដោយ​ផ្ទាល់ ដោយ​ចាប់​ផ្ដើម​ពី​បណ្ដា​ប្រទេស​ដែលអាចទៅ​រួច…យើង​ចឹង​យក​វត្ថុធាតុដើម​យើង​មក​វេចខ្ចប់​នៅ​ទី​នេះ​ហ្មង ជាជាង​លក់​ឲ្យ​ឈ្មួញ​កណ្ដាល ហើយ​យើង​នឹង​ចាប់​ផ្ដើម​ពី​គ្រាប់ស្វាយចន្ទី និង​ជា​បន្តបន្ទាប់ ស្វាយ ដូចអង្ក និង​ផ្សេងៗទៀត។”

ដំណើរទស្សនិច្ចនេះ​ស្ថិតក្រោម​ការ​ជួយជ្រោមជ្រែងពីសំណាក់ លោក ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា លោក​ថា “យើងចង់​ឲ្យផលិតផលកម្ពុជា ​មាន​លក់​នៅលើទីផ្សារ​អន្តរជាតិ​កាន់​តែ​ច្រើន ពិសេស​នៅ​អឺរ៉ុប”។

ជំនួបប្រជុំខាងលើមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-រូម៉ានី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបង្កើតប្រព័ន្ធទំនាក់ទំនងផ្ទាល់រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងកំណត់ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា និងរូម៉ានី ជាច្រកទ្វារសេដ្ឋកិច្ចដ៏មានសក្តានុពលឆ្ពោះទៅកាន់ទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប ទៅវិញទៅមក។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យកែច្នៃកសិផល ទេសចរណ៍ ភស្តុភារកម្ម ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល រួមទាំងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន UNI Holding ក្នុងការជ្រើសរើសប្រទេសរូម៉ានី ជាមជ្ឈមណ្ឌលកែច្នៃ និងចែកចាយផលិតផលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបទាំងមូល ក៏ដូចជាចំណាប់អារម្មណ៍របស់ភាគីរូម៉ានី លើការអភិវឌ្ឍវិស័យភស្តុភារកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

តើដំណាំ ប៉ុន្មានមុខ​ខាងលើនេះអាចក្លាយជាដំណាំយុទ្ធសាស្ត្រ​សំខាន់​សម្រាប់​កម្ពុជា​ខ្លាំង​ប៉ុណ្ណា? តើ​អាច​វាទទី​ដល់​ទីផ្សារ​អឺរ៉ុប ផ្ទាល់​ដោយ​មិន​ពឹងផ្អែកលើឈ្មួញកណ្ដាល​ខ្លាំង​ប៉ុណ្ណា?

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ