សូរសំឡេងឮកាន់តែខ្លាំងហើយ! តើអ្នកអាចស្តាប់ឮទេ?

ពួកយើង ជាសមាគមន៍សិស្សនិស្សិតធុរៈកិច្ចអន្តរជាតិ សូមប្រកាសជាផ្លូវការនៃឈ្មោះវាគ្មិនរបស់យើង ដែលនឹងមកចែករំលែកបទពិសោធន៍ក្នុងកម្មវិធី Business Forum 2026 ក្រោមប្រធានបទ “The Creative Echo”។

វាគ្មិនទី១គឺ កញ្ញា ដាវ សាលីន ជាស្ថាបនិកនៃ Oven Degree Cambodia។ គាត់នឹងមកចែករំលែកបទពិសោធន៍លើប្រធានបទ “From Concept to Creation” ក្រោមពាក្យស្លោក​ “One Bold Idea, One Lasting Echo”។

វាគ្មិនទី២គឺ លោកស្រី អឹមផាន វណ្ណឌី ជាអគ្គនាយិកា​ ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ CBVH។ លោកស្រីនឹងអញ្ជើញមកចូលរួមចែករំលែកលើប្រធានបទ​ “The Heritage in Business” ក្រោមពាក្យស្លោក​ “Ancient Grace, Modern Pace”។

វាគ្មិនទី៣របស់យើងគឺ លោក តែម វិចិត្រវឌ្ឍនា M.Megamind ដែលជាអ្នកបង្កើតមាតិកា ដ៏ល្បីមួយរូបនៅកម្ពុជា។ លោកនឹងមកចែករំលែកចំណេះដឹងលើប្រធានបទ “The Scratch Holds Everything” ក្រោមពាក្យស្លោក “No Source Given, A Source Created”។

វាគ្មិនទី៤របស់យើងគឺ លោក ​ហេង សុខវិសាល ដែលជា CEO របស់ WeYoung Cambodia។ គាត់នឹងមកចែករំលែកបទពិសោធន៍ផ្ទាល់ យ៉ាងស៊ីជម្រៅលើប្រធានបទ “Made To Be Loud” ក្រោមពាក្យស្លោក “Excellent Made Its Own Voice”។

ជាមួយគ្នានេះដែរ កម្មវិធីរបស់យើងក៏មានវត្តមាន ពិធីការិនីវីវៀន ដែលគាត់នឹងមក​​ ធ្វើជាអ្នកសម្របសម្រួលកម្មវិធី ក្នុងវគ្គសំនួរនិងចម្លើយផងដែរ។

ជួបគ្នាឆាប់ៗនេះណ៎ាទាំងអស់គ្នា ពួកយើងនឹងរង់ចាំអ្នកនៅ Fairfield by Marriott Phnom Penh!!

📅 កាលបរិច្ឆេទ: ថ្ងៃទី០៨ ខែ ខែវិច្ឆិកា ឆ្នាំ២០២៦
⏰ ម៉ោង: ១:០០ រសៀល – ៥:៣០ ល្ងាច
📍 ទីតាំង: Floor 25th, Fairfield by Marriott Phnom Penh ឬចុចទីនេះ

អត្ថបទពាក់ព័ន្ធ

- Advertisement -

អត្ថបទថ្មីៗ