ទោះត្រៀមចេញ​ដល់ទៅ​ដើម​ឆ្នាំក្រោយ ប៉ុន្តែ​ពេលនេះ​បែរជា​បែក​ធ្លាយ​តម្លៃSamsung Galaxy S27 ថា​ឡើង​ថ្លៃកប់ស៊េរី

Galaxy S26 កំពុង​តែ​អង្រួនទីផ្សារមិនទាន់បានផង ​ឥឡូវ​ស្រាប់​តែ​បែកធ្លាយ​តម្លៃ ​កំពូលស្មាតហ្វូន​​ស៊េរី​ថ្មី Samsung Galaxy S27 ថាឡើងថ្លៃ។ Galaxy S27 ដែល​ត្រៀម​ចេញ​លក់​ដើម​ឆ្នាំ ២០២៧ ខាងមុខ​ចន្លោះ​ខែមករា ឬកុម្ភៈ ​​​ពេល​នេះ​ស្រាប់​តែ​មានដំណឹង​បែកធ្លាយ​ពី​តម្លៃ ម៉ូដែល​ត្រៀម ចេញ​សំញ៉ែង បំបាក់​បណ្ដា​ដៃគូប្រកួតប្រជែង​របស់​ខ្លួន ក្នុង​តម្លៃខ្ពស់ ហើយ Specs និង​បច្ចេកវិទ្យា វិញ​ក៏​កប់​មិន​ធម្មតា​ដែរ។ តើ​ថ្លៃ​ប៉ុន្មាន? មាន Options និង​ជម្រើស​បែបណា​ខ្លះ?

មុន​ឈាន​ទៅ​ដល់​តម្លៃ S27 នៅទីផ្សារ​កូរ៉េខាងត្បូង Galaxy S26 មានតម្លៃ

  • 1,299.99 USD សម្រាប់​ RAM 12GB និង​Storage 256GB និង 1,499.99 USD សម្រាប់ 512GB។
  • ដោយឡែក ​S27 បើ​តាម​ PhoneArena ចេញផ្សាយ​បាន​បញ្ជាក់​ថា ឡើង​ថ្លៃ ១០០ ដុល្លារអាមេរិក ឬ តម្លៃ 256GB ចាប់​ពី 1,399.99 ដុល្លារ​អាមេរិក និង 1,599.99 USD សម្រាប់ 512GB និង 1TB តម្លៃ​ល្បាក់ ឬ​ល្អៀងតិចតួច រង្វង់ ២ពាន់​ដុល្លារ​អាមេរិក​ឯណេះ។

គ្នាយើង​មាន​អាមេរម្មណ៍​ថា មិនត្រឹមតែ iPhone ទេ ដែល​ឡើង​ថ្លៃ ប៉ុន្តែ Samsung ក៏ឡើង​ដែរ មិនមែន​ចេញ​ស៊េរី​ថ្មី​ទៅ តម្លៃធូរជាង​ស៊េរិ​ចាស់ទៅ​នោះ​ទេ។ តើ​មក​ពី​មូលហេតុអ្វី មានក្រុមហ៊ុន​ឡើង​ថ្លៃដូច្នេះ?

S27 ជា​កំពូល​ស្មាតវៃ របស់ Samsung នាពេល​ខាង​មុខ ដើម្បី​ចេញ​តតាំង​ជាមួយ iPhone, Google Pixel, Huawei ឬ Xaomi ដែល​កំពុង​វិវត្តខ្លួន​យ៉ាង​សកម្ម និង​សម្បើម មក​ក្រឡុកទីផ្សារ Smartphone នា​ពេល​បច្ចុប្បន្ន ជាពិសេស ​ដែល​ផ្ដោត​សំខាន់​លើ កាមេរ៉ា ហ្សូមបាន រាប់រយ x បច្ចេកវិទ្យា AI និង​អេក្រង់ បត់។

Galaxy S27 អាច​នឹង​កែប្រែ​ការ​ឌីហ្សាញ​ផ្នែក​ខាងក្រៅ ​ពិសេស​ស៊េរី Ultra ប្រហែលជា​បំពាក់​កាមេរ៉ា​បញ្ឈរ ទម្ងន់​រាង​ធ្ងន់ជាងមុន ដើម្បី​ពង្រីក​បច្ចេកវិទ្យា និង​ថ្ម​ឲ្យកាន់តែធំដែរ។

ប្រភព​មួយ​ផ្សេងទៀតគឺ Phonefuturist ក៏​បាន​ចេញ​ផ្សាយ​ដែរ​ថា Galaxy S27 តម្លៃ​អាច​ហក់ឡើង​ច្រើន ឬ​ចាប់ពី 1,499USD ថ្លៃ​លើស PhoneArena បញ្ជាក់​ខាង​លើង​ថា ប្រហែល 1,399.99USD សម្រាប់​Storage ទាបបំផុត 256GB។

តើ S27 ថ្លៃ​អត់​ប៉ុណ្ណឹង​នៅ​លើទីផ្សារ​កូរ៉េ? ចុះ​ទម្រាំមក​ដល់​ខ្មែរ តើ​អាច​ឡើង​ដល់​ប៉ុណ្ណាទៅ?

ប្រភព៖ phonearena

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ