តើ​​អ្វី​ជា​​មុខវិជ្ជា​ក្រាហ្វិក​កុំព្យូទ័រ ​និង​​រចនា​? មាន​​ឱកាស​​ការងារ​បែប​ណា​?​

តើប្អូនៗជាមនុស្សចូលចិត្តគូររូប ចូលចិត្តការច្នៃប្រឌិត និងមានចំណាប់អារម្មណ៍លើការបង្កើតស្នាដៃសិល្បៈបែបឌីជីថលមែនទេ?

ប្រសិនបើប្អូនៗទើបតែប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកជំនាញដែលត្រូវនឹងទេពកោសល្យខាងសិល្បៈ និងការឌីហ្សាញ មុខវិជ្ជា «Computer Graphics & Design» ឬជំនាញក្រាហ្វិកកុំព្យូទ័រ និង​រចនា គឺជាផ្លូវដ៏ល្អឥតខ្ចោះមួយ​សម្រាប់ប្អូនៗ។

តើមុខវិជ្ជា «Computer Graphics & Design» រៀនលើអ្វីខ្លះ?

ចូលរៀនជំនាញនេះ ប្អូនៗមិនមែនត្រឹមតែរៀនប្រើប្រាស់កម្មវិធីកុំព្យូទ័រធម្មតានោះទេ ប៉ុន្តែនឹងបានស្វែងយល់ស៊ីជម្រៅពី៖

  • ការឌីសាញរូបភាព និងគំនិតសិល្បៈ៖ រៀនពីគោលការណ៍នៃការរៀបចំពណ៌ ទម្រង់និងការគូររូបបែបឌីជីថល។
  • ការប្រើប្រាស់កម្មវិធីជំនាញ៖ បណ្តុះបណ្តាលលើការប្រើប្រាស់​កម្មវិធីល្បីៗ សម្រាប់កែច្នៃរូបភាព បង្កើតស្លាកសញ្ញា និងការរចនាម៉ូដវេចខ្ចប់ផលិតផល។
  • បច្ចេកវិទ្យាបង្កើត​ចលនារូបភាព៖ ការបង្កើតក្រាហ្វិកមានចលនានិងការរចនាបែប 2D ឬ 3D ដ៏ទាក់ទាញ។

និយាយរួមទៅ គឺរៀនពីរបៀប «បំប្លែងគំនិតច្នៃប្រឌិតក្នុងខួរក្បាល ឱ្យចេញមកជាស្នាដៃរូបភាពពិតប្រាកដនៅលើអេក្រង់កុំព្យូទ័រ»។

រៀនចប់ ២ ឬ ៤ឆ្នាំខាងមុខ ប្អូនៗនឹងក្លាយជាអ្នកជំនាញដែលមានជំនាញច្បាស់លាស់ ទាំងផ្នែកគំនិតច្នៃប្រឌិត និងបច្ចេកទេសឌីហ្សាញ​។ ប្អូនៗ​នឹងអាចធ្វើការជាអ្នករចនាក្រាហ្វិក អ្នករចនាគេហទំព័រ អ្នករចនាផ្ទៃខាងក្នុង អ្នករចនាពហុព័ត៌មាន អ្នករចនា 3D អ្នកកាត់តចលនា អ្នករចនាហ្គេម និងច្រើនទៀត។

បើសិនជាប្អូនៗចង់ឱ្យចំណង់ចំណូលចិត្តផ្នែកសិល្បៈបង់​ចាប់​អាជីពការងារដែលមានប្រាក់ចំណូលសមរម្យ និងអនាគតច្បាស់លាស់… អាច​ពិចារណាជ្រើសរើសមុខវិជ្ជា «Computer Graphics & Design»។

សូមសម្រេចចិត្តដោយជឿជាក់លើខ្លួនឯង ហើយត្រៀមខ្លួនបោះជំហានចូលថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា៕

ដោយ៖ ចាន់ តារា
ប្រភព៖ American Society Interior Designers

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ