តើប្អូនៗជាមនុស្សចូលចិត្តគូររូប ចូលចិត្តការច្នៃប្រឌិត និងមានចំណាប់អារម្មណ៍លើការបង្កើតស្នាដៃសិល្បៈបែបឌីជីថលមែនទេ?
ប្រសិនបើប្អូនៗទើបតែប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកជំនាញដែលត្រូវនឹងទេពកោសល្យខាងសិល្បៈ និងការឌីហ្សាញ មុខវិជ្ជា «Computer Graphics & Design» ឬជំនាញក្រាហ្វិកកុំព្យូទ័រ និងរចនា គឺជាផ្លូវដ៏ល្អឥតខ្ចោះមួយសម្រាប់ប្អូនៗ។

តើមុខវិជ្ជា «Computer Graphics & Design» រៀនលើអ្វីខ្លះ?
ចូលរៀនជំនាញនេះ ប្អូនៗមិនមែនត្រឹមតែរៀនប្រើប្រាស់កម្មវិធីកុំព្យូទ័រធម្មតានោះទេ ប៉ុន្តែនឹងបានស្វែងយល់ស៊ីជម្រៅពី៖
- ការឌីសាញរូបភាព និងគំនិតសិល្បៈ៖ រៀនពីគោលការណ៍នៃការរៀបចំពណ៌ ទម្រង់និងការគូររូបបែបឌីជីថល។
- ការប្រើប្រាស់កម្មវិធីជំនាញ៖ បណ្តុះបណ្តាលលើការប្រើប្រាស់កម្មវិធីល្បីៗ សម្រាប់កែច្នៃរូបភាព បង្កើតស្លាកសញ្ញា និងការរចនាម៉ូដវេចខ្ចប់ផលិតផល។
- បច្ចេកវិទ្យាបង្កើតចលនារូបភាព៖ ការបង្កើតក្រាហ្វិកមានចលនានិងការរចនាបែប 2D ឬ 3D ដ៏ទាក់ទាញ។
និយាយរួមទៅ គឺរៀនពីរបៀប «បំប្លែងគំនិតច្នៃប្រឌិតក្នុងខួរក្បាល ឱ្យចេញមកជាស្នាដៃរូបភាពពិតប្រាកដនៅលើអេក្រង់កុំព្យូទ័រ»។
រៀនចប់ ២ ឬ ៤ឆ្នាំខាងមុខ ប្អូនៗនឹងក្លាយជាអ្នកជំនាញដែលមានជំនាញច្បាស់លាស់ ទាំងផ្នែកគំនិតច្នៃប្រឌិត និងបច្ចេកទេសឌីហ្សាញ។ ប្អូនៗនឹងអាចធ្វើការជាអ្នករចនាក្រាហ្វិក អ្នករចនាគេហទំព័រ អ្នករចនាផ្ទៃខាងក្នុង អ្នករចនាពហុព័ត៌មាន អ្នករចនា 3D អ្នកកាត់តចលនា អ្នករចនាហ្គេម និងច្រើនទៀត។
បើសិនជាប្អូនៗចង់ឱ្យចំណង់ចំណូលចិត្តផ្នែកសិល្បៈបង់ចាប់អាជីពការងារដែលមានប្រាក់ចំណូលសមរម្យ និងអនាគតច្បាស់លាស់… អាចពិចារណាជ្រើសរើសមុខវិជ្ជា «Computer Graphics & Design»។
សូមសម្រេចចិត្តដោយជឿជាក់លើខ្លួនឯង ហើយត្រៀមខ្លួនបោះជំហានចូលថ្នាក់ឧត្តមសិក្សាទាំងអស់គ្នា៕
ដោយ៖ ចាន់ តារា
ប្រភព៖ American Society Interior Designers


