ពី​ភាពប​រាជ័យ​​ទៅ​កាន់​ភាព​ជោគ​ជ័យ មេរៀន​៤​យ៉ាង​​ត្រូវ​ដឹង​

តើអ្នកធ្លាប់មានអារម្មណ៍ថា ភាពបរាជ័យគឺជាផ្លូវទាល់ដែរឬទេ? ការពិតទៅ ភាពបរាជ័យមិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែវាគឺជា «មេរៀន»។ យោងតាមអត្ថបទមួយ​របស់​សារព័ត៌មាន​ The Medium នេះគឺមេរៀនទាំង​៤ យ៉ាងដែលអ្នកអាចប្រើ​និងប្រែក្លាយការបរាជ័យ​ ទៅជាជ័យជម្នះដ៏អស្ចារ្យ។

មេរៀនទីមួយ៖ ត្រូវមានទំនួលខុសត្រូវទាំងស្រុងលើភាពបរាជ័យរបស់អ្នក។ កុំបន្ទោសអ្នកដទៃ ឬកាលៈទេសៈ។ នៅពេលអ្នកទទួលស្គាល់ថាអ្នកជាអ្នកទទួលខុសត្រូវ អ្នកនឹងមានអំណាចក្នុងការកែប្រែស្ថានភាព។ មេរៀនទីពីរ៖ ការវិភាគរកមូលហេតុពិតប្រាកដ។ ចូរអង្គុយចុះ ហើយសួរខ្លួនឯងថា តើកន្លែងណាដែលខ្ញុំធ្វើខុស? ការយល់ដឹងពីចំណុចខ្សោយ គឺការចាប់ផ្តើមនៃភាពខ្លាំង។

មេរៀនទីបី៖ ត្រូវចេះកែសម្រួលផែនការរបស់អ្នក។ បរាជ័យមិនមែនមានន័យថាត្រូវបោះបង់គោលដៅនោះទេ ប៉ុន្តែគឺត្រូវផ្លាស់ប្តូរវិធីសាស្ត្រ​ទៅដល់គោលដៅ។ និង​មេរៀនទីបួន៖ ការរក្សាភាពធន់។ ការជោគជ័យទាមទារពេលវេលា។ សូម្បីតែមនុស្សដែលជោគជ័យបំផុត ក៏ធ្លាប់ឆ្លងកាត់ការបរាជ័យរាប់មិនអស់ដែរ។ អ្វីដែលធ្វើឱ្យពួកគេខុសប្លែក គឺពួកគេមិនព្រមចុះ​ចាញ់ និង​នៅ​តែ​បន្តដំណើរទៅមុខ​។

ដូច្នេះ បើថ្ងៃនេះអ្នកកំពុងជួបបញ្ហា សូមចាំថា វាមិនមែនជាការបញ្ចប់ទេ តែជាការចាប់ផ្តើមនៃកំណែថ្មីដែលល្អជាងមុន។ ចូរទទួលខុសត្រូវ រៀនសូត្រ កែសម្រួល ហើយបន្តទៅមុខទៀត៕

ដោយ៖ ចាន់ តារា
ប្រភព៖ Indeed

Related Articles

- Advertisement -spot_img

Latest Articles