ក្លាយជាអ្នកវិទ្យាសាស្ត្រផ្ទះ! ជំនាញរកប្រភពទឹកលេចជ្រាប និងបែកទុយោក្នុងផ្ទះដោយបច្ចេកវិទ្យាទំនើប សង្គ្រោះបញ្ហាផ្ទះរាប់មិនអស់

ចំពោះអ្នកធ្លាប់ឆ្លងកាត់បញ្ហាលេចជ្រាប មិនថាតាមជញ្ជាំង ពិដានសើម ឬទុយយោទឹកបែកនៅខាងក្នុងជញ្ជាំង ដែលបង្កបញ្ហាដល់គុណភាព និងសោភ័ណ្ឌភាពផ្ទះប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ ត្រង់ថាពិបាករកប្រភពពិតប្រាកដតែម្ដង។ ម្ចាស់ផ្ទះខ្លះ ចំណាយពេល ការជឿជាក់ និងថវិកា លើសពី ម្ដងក៏មាន ព្រោះជឿលើអ្នកជំនាញខុស។
 
ក្នុងសម័យទំនើប ការរួមបញ្ចូលចំណេះដឹងបច្ចេកទេស បទពិសោធន៍ និងឧបករណ៍ទំនើបក្នុងការដោះស្រាយបញ្ហារបស់សំណង់ អ្នកជំនាញប្រើប្រាស់បច្ចេកវិទ្យាកំណត់បញ្ហាចំតែម្ដង។ បច្ចេកវិទ្យាទំនើប របស់ អ្នកវិទ្យាសាស្ត្រផ្ទះ នេះ បង្កើតឡើងដោយ ស្ថាបនិកសេវាកម្ម HOME SCIENCE លោក តុង សៀកអាន ដែលបានយកបទពិសោធន៍ជាច្រើនឆ្នាំ រួមបញ្ចូលជាមួយចំណេះដឹងបច្ចេកទេស និងឧបករណ៍ទំនើប ដើម្បីជួយស្វែងរកប្រភពបញ្ហាក្នុងផ្ទះឲ្យកាន់តែច្បាស់លាស់។
 
«អ្នកវិទ្យាសាស្ត្រផ្ទះ» ជាអ្វី? លោក តុង សៀកអាន ប្រើតិចណូឡូជីបែបណា មកដោះស្រាយបញ្ហារបស់ម្ចាស់ផ្ទះជាច្រើន? ថ្ងៃនេះមកស្គាល់ អ្នកវិទ្យាសាស្ត្រផ្ទះ និង ម្ចាស់គំនិត ដែលលោកជឿជាក់ថាជាដំណោះស្រាយដ៏ល្អ និងសន្សំសំចៃទាំងពេលវេលានិងការចំណាយ គ្រប់បញ្ហាលេចជ្រាប លោក តុង សៀកអានជាមួយគ្នាដូចខាងក្រោម៖
 
– លោក តុង សៀកអាន ជាស្ថាបនិកសេវាកម្ម HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ) ដែលមានជំនាញដោះស្រាយបញ្ហាទាក់ទងនឹងលំនៅឋាន ជាពិសេសការស្វែងរកប្រភពទឹកជ្រាប ទុយោទឹកបែក និងការកែលម្អផ្ទះចាស់ឲ្យទៅជាថ្មី។ ដោយប្រើប្រាស់សំភារៈលំដាប់ស្តង់ដាហើយក៏ធ្លាប់​ទទួល​បាន​ការបណ្ដុះបណ្ដាលនិងមានវិញ្ញាប័ណ្ណប័ត្រទទួលស្គាល់ ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ លើផ្នែកសមត្ថភាពត្រួតពិនិត្យគុណភាព ការងារជាមួយគុណភាពតម្លើងគ្រឿងដែកលំដាប់ ISO និង ASTM (American Society testing material)។

លោក តុង សៀកអាន ជាស្ថាបនិកសេវាកម្ម HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ) ក្នុងការដោះស្រាយបញ្ហាលេចជ្រាបពីក្នុងជញ្ជាំង

– ក្រោយបញ្ចប់ការសិក្សា លោកមានបទពិសោធន៍ជិត ១០ឆ្នាំហើយ ក្នុងការដោះស្រាយបញ្ហាលេចជ្រាប តាមផ្ទះ ជាច្រើនរាប់មិនអស់ បង្កើនចំណេះជំនាញតាមរយៈការរៀនសូត្រស្រាវជ្រាវបន្ថែមជាបន្តបន្ទាប់។

– ជំនាញស្តាប់សំឡេងទឹក ដើម្បីស្វែងរកប្រភពបញ្ហា ស្ថាបនិកវិទ្យាសាស្ត្រផ្ទះ គឺ លោកអាចប្រើបទពិសោធន៍ និងការវិភាគសំឡេង ដើម្បីជួយកំណត់ប្រភពបញ្ហាទឹកជ្រាប ឬទុយោទឹកបែក ចំគោលដៅ អាចបានរហូតដល់ទៅ ១០០%។

– ការវិភាគពីចម្ងាយ៖ ភាពងាយស្រួលតាមរយៈឌីជីថលសព្វថ្ងៃ លោកក៏បានប្រឹក្សាយោបល់ជូនម្ចាស់ផ្ទះជាច្រើន តាមរយៈ ការសម្រួលការពិនិត្យរកបញ្ហាតាមរយៈរូបភាព និងវីដេអូតាមឆាត មកឲ្យលោកពិនិត្យមុនចុះទៅដល់ទីតាំងបាន។

– ប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីកំណត់ទីតាំងបញ្ហា៖ HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ) ប្រើប្រាស់ឧបករណ៍ពិនិត្យបច្ចេកទេស ដើម្បីជួយស្វែងរកបញ្ហាដែលលាក់នៅខាងក្នុងជញ្ជាំង ឬតំបន់ដែលពិបាកពិនិត្យដោយភ្នែកទទេ ឬលោកហៅថា «ស្កេនទម្លុះជញ្ជាំង» ថ្ម។
 
លោកបានចែករំលែកថា៖ នៅក្នុងស្ថានភាពដែលមនុស្សកំពង់តែពិបាក Home Science បែជាមានសន្ទុះកើនឡើងអតិថិជនទៅវិញ។ លោកបានចែករំលែកបន្តថា យើងត្រូវធ្វើចាត្រីរស់ដែលហែលបញ្ជ្រាស់ទឹក មិនផ្តេកផ្តោតទៅលើ សេដ្ឋកិច្ចលំបាកនោះទេ បើយើងមិនខ្លាំងទេ គ្មានអ្នកជួយយើងទេ។

មិនត្រឹមតែជួសជុលទេ HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ) ក៏ជួយត្រួតពិនិត្យគុណភាពសំណង់ ក្រៅពីការដោះស្រាយបញ្ហាដែលកើតឡើងក្រោយសាងសង់រួច លោកក៏មានគោលដៅផ្តល់សេវាត្រួតពិនិត្យ និងតាមដានគុណភាពការងារផ្ទះក្នុងអំឡុងពេលសាងសង់និងកំពង់សាងសង់ផងដែរ។
 
បេសកកម្មរបស់ស្ថាបនិកHOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ)  លោក តុង សៀកអាន គឺដោះស្រាយបញ្ហាដែលធ្វើឲ្យម្ចាស់ផ្ទះព្រួយបារម្ភ។ លោកថា “អ្វីលោកសប្បាយចិត្តជាងគេនោះ គឺដោះនិងដកបន្លាចេញពីទ្រូងរបស់អតិថិជន … ព្រោះឃើញផ្ទះគាត់លេចជ្រាបឬបែកទុយយោ ជាម្ចាស់ផ្ទះគាត់ ពិតជាពិបាកចិត្តណាស់មិនដឹងធ្វើបែបណា? រកអ្នកណាមកជួយត្រូវ? តែយើង អាចជួយពួកគាត់បានដោយជោគជ័យ។”

ដូច្នេះខ្ញុំគិតថានេះជាសញ្ញាវិជ្ឋមានដែលអាចធ្វើអោយបងប្អូនទុកចិត្តបានថាលោកមិនបោកប្រាស់រត់ចោលការងារដែលអតិថិជនទាំងអស់គ្នាតែងតែមានការព្រួយបារម្ភជាយូមកហើយ។
 
បើនៅផ្ទះកំពុងមានបញ្ហាទឹកលេចជ្រាប ឬសង្ស័យថាទុយោទឹកបែកក្នុងផ្ទះ សូម កុំប្រញាប់រុះរើ ឬជួសជុលដោយមិនទាន់ដឹងប្រភពបញ្ហាច្បាស់លាស់។ សូមទាក់ទងអ្នកជំនាញ HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ) ដើម្បីពិគ្រោះយោបល់ ឬប្រឹក្សាបន្ថែម ដើម្បីស្វែងរកដំណោះស្រាយដែលសមស្របនឹងស្ថានភាពជាក់ស្តែង តាមរយៈលេខទូរស័ព្ទ (មានតេលេក្រាម) 061 789 887 ។

លោក តុង សៀកអាន ជាស្ថាបនិកសេវាកម្ម HOME SCIENCE (អ្នកវិទ្យាសាស្ត្រផ្ទះ)

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ