ហេតុអ្វី​ទម្លាប់​គ្មានបំណុល​ក្លាយជាសេរីភាពហិរញ្ញវត្ថុ​ពិតប្រាកដ?

ការបង្កើតភាពមានបានសម្រាប់មនុស្សវ័យក្មេងនាពេលបច្ចុប្បន្ន មិនមែនទាល់តែប្រថុយប្រថានវិនិយោគក្នុងវិស័យហានិភ័យខ្ពស់ ឬទាល់តែរឹតត្បិតការចំណាយរហូតដល់ប៉ះពាល់គុណភាពជីវិតនោះឡើយ។ ការស្ទង់មតិមួយរបស់គេហទំព័រ The Paper បានបង្ហាញថា មនុស្សជាច្រើនកំពុងកសាងគ្រឹះហិរញ្ញវត្ថុយ៉ាងរឹងមាំតាមរយៈគោលការណ៍សាមញ្ញមួយ គឺ «ជៀសឆ្ងាយពីបំណុល និងមិនចាយប្រាក់ដែលខ្លួនមិនទាន់រកបាន»។

កញ្ញា Danni មានអាយុ ២៨ ឆ្នាំ ជាមួយនឹងប្រាក់សន្សំ ១០ ០០០ យ័ន/ខែ (ប្រហែល ១ ៤០០ ដុល្លារ) នាងមានទ្រព្យសម្បត្តិសរុប ៦៩០,០០០ យ័ន (ប្រហែល ៩៦ ០០០ ដុល្លារ)។ Danni ប្រកាន់ខ្ជាប់គោលការណ៍មិនខ្ចីបុល និងមិនប្រើប្រាស់អានុភាពហិរញ្ញវត្ថុ (កម្ចី) ហើយនាងបានដាក់គោលដៅបង្កើនប្រាក់សន្សំឱ្យដល់ ៨៥០ ០០០ យ័ន នៅចុងឆ្នាំ២០២៦។

ចំណែល​លោក Liang អាយុ ៣៩ ឆ្នាំ រស់នៅ ក្រុង​ប៉េកាំង គ្រួសាររបស់លោកអាចសន្សំបាន ៣០ ០០០ យ័ន/ខែ (ប្រហែល ៤ ២០០ដុល្លារ) ដោយសារគ្មានបំណុលត្រូវសង។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣ លានយ័ន (ប្រហែល ៣,២ លានដុល្លារ) រាប់បញ្ចូលទាំងអចលនទ្រព្យ និងភាគហ៊ុន ដោយផ្អែកលើគោលការណ៍ «ចំណាយតាមសមត្ថភាព»។

ចំពោះ​លោក Li វិញមានអាយុ ៤១ ឆ្នាំ បន្ទាប់ពីសងបំណុលទិញផ្ទះ និងរថយន្តអស់ លោកអាចសន្សំបាន ៨ ៣០០ យ័ន/ខែ (ប្រហែល ១ ១៦០ ដុល្លារ) និងមានទ្រព្យសម្បត្តិសរុប ១,៤៥ លានយ័ន (ប្រហែល ២០៣,០០០ ដុល្លារ)។ លោកបានបញ្ជាក់ថា ការរួចផុតពីបំណុលគឺជាចំណុចរបត់ដែលធ្វើឱ្យប្រាក់ចំណូលមានភាព «ធូរស្រាល» និងមានលំនឹងចិត្ត។ «គ្មានបំណុល» គឺជាការធ្វើឱ្យមានបានបែបយឺតៗតែរឹងមាំ។

ការមិនជំពាក់បំណុលជួយឱ្យប្រាក់ចំណូលរៀងរាល់ខែមិនត្រូវ «ស៊ីដាច់» ដោយសារការបង់ការប្រាក់ ឬបំណុលបង់រំលោះ។ សាច់ប្រាក់ដែលរក្សាបាននឹងក្លាយជាមូលនិធិបម្រុងការពារហិរញ្ញវត្ថុ បង្កើតសេរីភាពក្នុងការជ្រើសរើសការងារ និងកសាងទ្រព្យសម្បត្តិពិតប្រាកដដែលជារបស់ខ្លួនឯង ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

ដោយ៖ ម៉ោលី
ប្រភព៖ kenh14

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ