អ្នកកាន់កាប់ផ្លាកលេខយានយន្តក្លែងក្លាយ ឬផ្លាកលេខដែលមិនស្របទៅតាមនីតិវិធីច្បាប់កំណត់អាចប្រឈមនឹងការជាប់ពន្ធនាគារពីពីរទៅប្រាំឆ្នាំ។ យើងតាមច្បាប់ផ្លាកលេខយានយន្តត្រូវបានចាត់ទុកថាជាឯកសារសារធារណៈ។

នៅពេលដែលម្ចាស់យានយន្តបានដឹងច្បាប់ថាផ្លាកលេខដែលខ្លួនកំពុងប្រើប្រាស់ជារបស់ក្លែងក្លាយ មិនទទួលបានស្របតាមនីតិវិធីច្បាប់ នោះបានសេចក្ដីថាបុគ្គលទាំងនោះកំពុងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលអ្នកប្រើប្រាស់ប្រឈមមុខនឹងការជាប់ពន្ធនាគារពីពីរទៅប្រាំឆ្នាំ និងត្រូវពិន័យជាប្រាក់ពីបួនលានរៀលទៅ១០លានរៀល។ នេះបើតាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ។
ដោយឡែងតាមមាត្រា៦២៩ ស្ដីអំពីបទក្លែងបន្លំឯកសារសាធារណៈ ក៏មានទោសទណ្ឌប្រហាក់ប្រហែលនឹងអ្នកប្រើប្រាស់ឯកសារសាធារណៈក្លែងនេះដែរ។ មានត្រានេះចែងថាការប្រព្រឹត្តទៅនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តទៅក្នុងឯកសារដែលចេញដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនគារពីប្រាំទៅ១០ឆ្នាំ។ ដូចនេះទាំងអ្នកក្លែងបន្លំឯកសារសាធារណៈ និងអ្នកប្រើប្រាស់ឯកសារសាធារណៈក្លែង គឺសុទ្ធតែត្រូវទទួលទោសទណ្ឌ៕
ដោយ៖ ចាន់ តារា
ប្រភព៖ Khla Khmao Law


