ហេតុអ្វីយើងមិនគួរប្រើសំឡីត្បារអាចម៍ត្រចៀក?
- 2025-12-15 04:31:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីយើងមិនគួរប្រើសំឡីត្បារអាចម៍ត្រចៀក?
ចន្លោះមិនឃើញ
ហេតុអ្វីយើងមិនគួរប្រើសំឡីត្បារអាចម៍ត្រចៀក ឬឲ្យជាងកាត់សក់សម្អាតត្រចៀក។ ចម្លើយខ្លីគឺបារម្ភថាអាចមានបញ្ហាដល់ត្រចៀក។
ការប្រើសំឡីត្បារត្រចៀក ឬឧបករណ៍ផ្សេងទៀតដើម្បីបារអាចម៍ត្រចៀក គឺមិនជោគជ័យនោះទេ បានន័យថាមិនអាចទាញយកអាចម៍ត្រចៀកបានទាំងស្រុងទេ ពេលខ្លះអាចរុញច្រានអាចម៍ត្រចៀកឲ្យចូលកាន់តែជ្រៅទៅវិញ។
ពេលអាចម៍ត្រចៀកចូលក្នុងរន្ធត្រចៀកកាន់តែជ្រៅ វាអាចជាប់គាំងនៅខាងក្នុង ហើយធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងត្រចៀក និងអាចធ្វើឲ្យខូចក្រដាសត្រចៀកទៀតផង។
តើអាចម៍ត្រចៀកជាអ្វី?
អាចម៍ត្រចៀកគឺជាក្រមួនធម្មជាតិ ដែលអាចប្រឆាំងបាក់តេរី និងជាតម្រងការពារត្រចៀកផ្នែកខាងក្នុង ព្រមទាំងការពារភាពកខ្វក់ ធូលី និងកម្ទេចកម្ទីផ្សេងៗទៀតមិនឲ្យចូលជ្រៅទៅក្នុងត្រចៀក។ ជាធម្មតាពេលយើងទំពាអាហារ ត្រចៀកផ្នែកខាងក្រៅនឹងមានកម្លាំងរុញច្រានកោសិកាចាស់ៗចេញមកក្រៅដោយឯកឯង។
ចុះបើអាចម៍ត្រចៀកមានច្រើនគួរធ្វើម៉េច?
បើអាចម៍ត្រចៀកមានច្រើនក្នុងត្រចៀក ហើយមិនចេញមកក្រៅដោយខ្លួនឯង នោះយើងនឹងមានអារម្មណ៍ដឹងមិនខាន។ ការណ៍នេះយើងត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ហើយគ្រូពេទ្យអាចឲ្យជាថ្នាំបន្តក់ក្នុងត្រចៀកដើម្បីបន្ទន់អាចម៍ត្រចៀក និងអាចធ្វើឲ្យវាងាយចេញមកក្រៅ។ ពេលខ្លះគ្រូពេទ្យក៏អាចប្រើឧបករណ៍ដែលគេរចនាឡើងសម្រាប់បារអាចម៍ត្រចៀក ដោះស្រាយបញ្ហានេះដែរ។
ប្រភព៖ Cedars-Sinai