«The AuditVerse »នឹងនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់ការបង្រៀន និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញក្នុងវិស័យសវនកម្ម
- 2026-01-29 07:28:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«The AuditVerse »នឹងនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់ការបង្រៀន និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញក្នុងវិស័យសវនកម្ម
ចន្លោះមិនឃើញ
ទីបំផុត ពេលវេលាដ៏ពិសេសនេះបានមកដល់ហើយ តើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនរួចហើយឫនៅ ? ក្លឹបសវនកម្មខេមអេដយើងខ្ញុំ សូមណែនាំម្តងទៀតនូវកម្មវិធីដែលមានឈ្មោះថា « The AuditVerse » ដែលនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ។
«The AuditVerse »នឹងនាំមកនូវឱកាសដ៏អស្ចារ្យសម្រាប់ការបង្រៀន និងការចែករំលែកបទពិសោធន៍ពីសំណាក់អ្នកជំនាញជាច្រើនរូបក្នុងវិស័យសវនកម្មនេះ។
ដោយកម្មវិធីរបស់យើង គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកអំពីការអនុវត្តជាក់ស្តែងក្នុងការងារសវនកម្មចាប់ពីអតីតកាលរហូតដល់នាពេលបច្ចុប្បន្ន។ តើបច្ចេកវិទ្យាត្រូវបានប្រើប្រាស់និងនាំមកនូវភាពផ្លាស់ប្តូរដូចម្តេចខ្លះដែរក្នុងការងារមួយនេះ ??
ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ ២០២៦ អ្នកទាំងអស់គ្នាអាចមកសួរព័ត៌មានអំពី កម្មវិធី “The AuditVerse” នៅស្តង់ ក្លឹប ស៊ី.អេ.ស៊ី របស់ពួកយើងបានដែលមានទីតាំងនៅអគារកណ្តាលនៃវិទ្យាស្ថានខេមអេដ។ អ្នកទាំងអស់គ្នាក៏អាចចូលរួមទិញសំបុត្រ Early Bird របស់កម្មវិធីពួកយើងនៅទីនោះផងដែរ។ ដោយតម្លៃសំបុត្រឥឡូវនេះគឺត្រឹមតែ $.2.50=10000 រៀល ប៉ុណ្ណោះ។
ដូច្នេះហើយសូមរួសរាន់ទាំងអស់គ្នាឡើងណា!! ចុចទីនេះដើម្បីចុះឈ្មោះ។