៥ តិចនិកសម្រាប់ស្រ្តីមេផ្ទះដើម្បីមានពេលវេលាសម្រាប់ខ្លួន
- 2026-01-29 06:27:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ តិចនិកសម្រាប់ស្រ្តីមេផ្ទះដើម្បីមានពេលវេលាសម្រាប់ខ្លួន
ចន្លោះមិនឃើញ
ការងារមេផ្ទះជាការងារគ្មានថ្ងៃបញ្ចប់ បើមិនចេះរកតិកនិកដកឃ្លាទេម៉ាក់ៗនឹងមានអារម្មណ៍ថាហត់នឿយទាំងកាយនិងចិត្ត។ ដើម្បីឱ្យយើងមានពេលសម្រាប់សម្រាក ឬថែរក្សាសម្រស់ខ្លះ នេះគឺជាតិកនិកចាត់ចែងពេលវេលាដែលស្រ្តីមេផ្ទះសម័យថ្មីគួរអនុវត្ត។
១. កំណត់ការងារអាទិភាព
កុំព្យាយាមធ្វើឱ្យអ្វីៗគ្រប់យ៉ាងឲ្យល្អឥតខ្ចោះនៅគ្រប់ពេលទាំងអស់។
២. ប្រើប្រាស់វិធីសាស្ត្រ«ចម្អិនម្តង ញ៉ាំបានច្រើនពេល»
ការគិតថា «តើថ្ងៃនេះស្លអ្វី? និងការដើរផ្សាររាល់ថ្ងៃ ស៊ីពេលរបស់យើងច្រើនណាស់។
៣. បង្កើតម៉ោងពិសេស
នេះគឺជាពេលវេលាដែលគ្មានអ្នកណាមកហៅ «ម៉ាក់ៗ! ម៉ាក់ៗ!» ដាក់យើង។
៤. បណ្តុះទម្លាប់ម្ចាស់ការដល់សមាជិកគ្រួសារ
យើងមិនមែនជាកូនឈ្នួលក្នុងផ្ទះទេ ប៉ុន្តែគឺជាអ្នកចាត់ចែងក្នុងគ្រួសារ។
៥. កំណត់ម៉ោងបញ្ចប់ការងារ
ការងារផ្ទះគឺធ្វើមិនចេះចប់ទេ បើយើងនៅតែបន្តធ្វើវាធ្វើនោះ។ កំណត់ថាបន្ទាប់ពីម៉ោង៨ឬ៩យប់ យើងត្រូវឈប់កាន់អំបោស ឬក្រណាត់ជូត។ នោះគឺជាពេលវេលាដែលយើងត្រូវលាបឡេ ស្ដាប់តន្ត្រី ឬជជែកលេងជាមួយស្វាមី។ ការកំណត់ពេលបញ្ចប់ច្បាស់លាស់ ជួយឱ្យខួរក្បាលរបស់យើងដឹងថាដល់ពេលសម្រាកហើយ។
ការសម្រាកមិនមែនជាភាពខ្ជិលច្រអូសទេ ប៉ុន្តែវាគឺជាការបញ្ចូលថ្មបន្ថែមដើម្បីឱ្យយើងអាចធ្វើជាម្តាយ និងជាភរិយាដ៏ល្អម្នាក់ប្រកបដោយស្នាមញញឹម។
ប្រភព៖ Personal Pivots / The Darling Academy