ពួកយើង ជាសមាគមន៍សិស្សនិស្សិតធុរៈកិច្ចអន្តរជាតិ សូមប្រកាសជាផ្លូវការនៃឈ្មោះវាគ្មិនរបស់យើង ដែលនឹងមកចែករំលែកបទពិសោធន៍ក្នុងកម្មវិធី Business Forum 2026 ក្រោមប្រធានបទ “The Creative Echo”។
វាគ្មិនទី១គឺ កញ្ញា ដាវ សាលីន ជាស្ថាបនិកនៃ Oven Degree Cambodia។ គាត់នឹងមកចែករំលែកបទពិសោធន៍លើប្រធានបទ “From Concept to Creation” ក្រោមពាក្យស្លោក “One Bold Idea, One Lasting Echo”។

វាគ្មិនទី២គឺ លោកស្រី អឹមផាន វណ្ណឌី ជាអគ្គនាយិកា ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ CBVH។ លោកស្រីនឹងអញ្ជើញមកចូលរួមចែករំលែកលើប្រធានបទ “The Heritage in Business” ក្រោមពាក្យស្លោក “Ancient Grace, Modern Pace”។
វាគ្មិនទី៣របស់យើងគឺ លោក តែម វិចិត្រវឌ្ឍនា M.Megamind ដែលជាអ្នកបង្កើតមាតិកា ដ៏ល្បីមួយរូបនៅកម្ពុជា។ លោកនឹងមកចែករំលែកចំណេះដឹងលើប្រធានបទ “The Scratch Holds Everything” ក្រោមពាក្យស្លោក “No Source Given, A Source Created”។
វាគ្មិនទី៤របស់យើងគឺ លោក ហេង សុខវិសាល ដែលជា CEO របស់ WeYoung Cambodia។ គាត់នឹងមកចែករំលែកបទពិសោធន៍ផ្ទាល់ យ៉ាងស៊ីជម្រៅលើប្រធានបទ “Made To Be Loud” ក្រោមពាក្យស្លោក “Excellent Made Its Own Voice”។
ជាមួយគ្នានេះដែរ កម្មវិធីរបស់យើងក៏មានវត្តមាន ពិធីការិនីវីវៀន ដែលគាត់នឹងមក ធ្វើជាអ្នកសម្របសម្រួលកម្មវិធី ក្នុងវគ្គសំនួរនិងចម្លើយផងដែរ។
ជួបគ្នាឆាប់ៗនេះណ៎ាទាំងអស់គ្នា ពួកយើងនឹងរង់ចាំអ្នកនៅ Fairfield by Marriott Phnom Penh!!
📅 កាលបរិច្ឆេទ: ថ្ងៃទី០៨ ខែ ខែវិច្ឆិកា ឆ្នាំ២០២៦
⏰ ម៉ោង: ១:០០ រសៀល – ៥:៣០ ល្ងាច
📍 ទីតាំង: Floor 25th, Fairfield by Marriott Phnom Penh ឬចុចទីនេះ

