តើ​​ការ​​ប្រើ​ប្រាស់​​ផ្លាក​​លេខ​​យាន​​យន្ត​​ក្លែង​​ក្លាយ​​មាន​​ទោស​​កម្រិត​​ណា​?​

អ្នក​កាន់​កាប់​ផ្លាក​លេខ​យានយន្ត​ក្លែង​ក្លាយ ឬផ្លាក​លេខ​ដែល​មិន​ស្រប​ទៅ​​តាមនីតិវិធី​​ច្បាប់​កំណត់អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​​ពី​ពីរ​ទៅ​ប្រាំ​ឆ្នាំ​​។ យើង​តាម​ច្បាប់ផ្លាក​លេខ​យានយន្តត្រូវ​បាន​ចាត់ទុក​ថា​ជា​ឯកសារ​សារធារណៈ។

នៅ​ពេល​ដែល​ម្ចាស់​យាន​យន្ត​បាន​ដឹង​ច្បាប់​ថា​ផ្លាកលេខ​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ជា​របស់​ក្លែង​ក្លាយ​ មិន​ទទួល​បាន​ស្រប​តាម​នីតិវិធីច្បាប់ នោះ​បាន​សេចក្ដី​ថា​បុគ្គល​ទាំង​នោះ​កំពុង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ដែល​អ្នក​ប្រើ​ប្រាស់​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ពីរ​ទៅ​ប្រាំឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ពី​បួន​លាន​រៀល​ទៅ​​១០​លាន​រៀល។ នេះ​បើតាម​មាត្រា៦៣០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​​។​​

ដោយ​ឡែង​តាម​មាត្រា​៦២៩ ស្ដីអំពី​បទក្លែង​បន្លំឯកសារសាធារណៈ ក៏​មាន​ទោស​ទណ្ឌ​ប្រហាក់​ប្រហែល​នឹង​អ្នក​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​នេះ​ដែរ​។ មានត្រានេះ​ចែង​ថាការ​ប្រព្រឹត្តទៅ​នៅ​ក្នុង​លិខិត​យថាភូត ឬការ​ក្លែង​បន្លំ​ប្រព្រឹត្តទៅ​ក្នុង​ឯកសារ​ដែល​ចេញ​ដោយ​រាជការ​សាធារណៈ​ ដើម្បី​ធ្វើ​ការ​កត់​សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬ​ឋានៈ ឬ​ដើម្បី​យល់​ព្រម​ផ្ដល់​ការ​អនុញ្ញាត ត្រូវផ្ដន្ទាទោស​ដាក់​ពន្ធនគារ​ពី​ប្រាំ​ទៅ​១០​ឆ្នាំ។ ដូច​នេះ​ទាំ​ងអ្នក​ក្លែង​បន្លំឯកសារសាធារណៈ និង​អ្នក​ប្រើ​ប្រាស់​ឯកសារសាធារណៈ​ក្លែង គឺ​សុទ្ធតែ​ត្រូវ​ទទួល​ទោស​ទណ្ឌ​៕​

ដោយ៖ ចាន់ តារា
ប្រភព៖ Khla Khmao Law

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ