តើអ្នកកំពុងរត់តាម«ជោគជ័យ»ឬកំពុងរត់ចោល«សេចក្តីសុខ»?
- 2026-01-22 02:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកកំពុងរត់តាម«ជោគជ័យ»ឬកំពុងរត់ចោល«សេចក្តីសុខ»?
ចន្លោះមិនឃើញ
តើអ្នកធ្លាប់មានអារម្មណ៍ថា ទោះបីជាអ្នកខំប្រឹងធ្វើការលើសម៉ោង រហូតដល់គ្មានពេលញ៉ាំបាយជុំគ្រួសារ ឬគ្មានពេលមើលថែខ្លួនឯង ក៏អ្នកនៅតែមានអារម្មណ៍ថា«មិនទាន់គ្រប់គ្រាន់» ដែរឬទេ? នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នាកាន់តែមមាញឹកខ្លាំង ស្ត្រីជាច្រើនកំពុងធ្លាក់ក្នុងអន្ទាក់នៃភាពនឿយហត់រ៉ាំរ៉ៃ។
ប៉ុន្តែ បច្ចុប្បន្នមាននិន្នាការថ្មីមួយកំពុងផ្ទុះឡើង ដែលហៅថា «មហិចតាបែបស្ងប់ស្ងាត់» (Quiet Ambition)។ នៅក្នុងអត្ថបទនេះ Kanha នឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ថា តើការមានមហិច្ឆតាបែបស្ងៀមស្ងាត់អាចជួយឱ្យអ្នកជោគជ័យក្នុងអាជីព ដោយមិនបាត់បង់សុខភាពផ្លូវចិត្តដោយរបៀបណា?
១. តួលេខដែលស្ត្រីគ្រប់រូបគួរដឹង
វាមិនមែនជារឿងចៃដន្យទេដែលស្ត្រីងាកមកចាប់អារម្មណ៍លើមហិចតាបែបស្ងប់ស្ងាត់។ យោងតាមរបាយការណ៍ Women in the Workplace 2023 របស់ស្ថាប័ន McKinsey បានបង្ហាញថា ស្ត្រីមានអត្រា «ហត់នឿយខ្លាំង» (Burnout) ខ្ពស់ជាងបុរសគួរឱ្យកត់សម្គាល់ ដោយសារតែបន្ទុកការងារទ្វេដង។ ទន្ទឹមនឹងនេះ របាយការណ៍ពី Fortune ក៏បានរកឃើញថា បុគ្គលិកជំនាន់ថ្មីប្រមាណ ៧០% លែងចង់បានតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ទៀតហើយ ប្រសិនបើវាមកជាមួយការបាត់បង់តុល្យភាពជីវិត។ នេះសបញ្ជាក់ថា និយមន័យនៃ «ជោគជ័យ» កំពុងតែផ្លាស់ប្តូរពីការមានអំណាច មកជាការមាន«សេរីភាពនៃពេលវេលា» វិញ។
២. ហេតុអ្វីបានជា «មហិចតាបែបស្ងប់ស្ងាត់» ក្លាយជាជម្រើសវៃឆ្លាត?
មហិចតាបែបស្ងៀបស្ងាត់ មិនមែនមានន័យថាអ្នកខ្ជិល ឬគ្មានមហិច្ឆតានោះទេ ប៉ុន្តែវាគឺជាការកំណត់គោលដៅជីវិតដោយចេតនាច្បាស់លាស់។
៣. ជំហានទាំង៤ដើម្បីអនុវត្ត«មហិច្ឆតាបែបស្ងប់ស្ងាត់»ក្នុងជីវិតពិត
ប្រសិនបើអ្នកចង់ផ្លាស់ប្តូរមកកាន់របៀបរស់នៅបែបនេះ សាកល្បងអនុវត្តជំហានខាងក្រោម៖
៤. ការបំបែករបាំងវប្បធម៌
នៅក្នុងបរិបទសង្គមខ្មែរ ស្ត្រីតែងតែត្រូវបានរំពឹងទុកឱ្យធ្វើជា«មេផ្ទះផង និងមេការផង»។ ការអនុវត្ត មហិច្ឆតាបែបស្ងប់ស្ងាត់ អាចនឹងជួបការលំបាកនៅដំបូងទី ដោយសារការខ្លាចគេថា «មិនខំប្រឹង»។ ប៉ុន្តែសូមចងចាំថា ការដែលអ្នកមានសុខភាពល្អ និងមានស្នាមញញឹមសម្រាប់គ្រួសារ វាមានតម្លៃជាងការផ្ញើរបាយការណ៍នៅម៉ោង១២យប់។ ស្ត្រីខ្មែរសម័យថ្មីគួរចាប់ផ្តើមជជែកជាមួយដៃគូអំពីការចែករំលែកបន្ទុកផ្ទះសម្បែង ដើម្បីឱ្យយើងម្នាក់ៗមានឱកាសរស់នៅបែប«ស្ងប់ស្ងាត់ តែរឹងមាំ»។
មហិច្ឆតាបែបស្ងប់ស្ងាត់ មិនមែនជាការបោះបង់ចោលក្តីស្រមៃទេ ប៉ុន្តែវាគឺជាការជ្រើសរើសផ្លូវដើរដែលផ្តល់និរន្តរភាពដល់ជីវិត។ នៅពេលអ្នកឈប់រត់ដេញតាមនិយមន័យជោគជ័យរបស់អ្នកដទៃ អ្នកនឹងរកឃើញជោគជ័យពិតប្រាកដដែលជារបស់អ្នកផ្ទាល់។