រាល់គីឡូម៉ែត្រដែលរត់គឺដើម្បីសង្គ្រោះជីវិតកុមារ
- 2026-01-06 01:17:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាល់គីឡូម៉ែត្រដែលរត់គឺដើម្បីសង្គ្រោះជីវិតកុមារ
ចន្លោះមិនឃើញ
ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ អ្នករត់ប្រណាំងមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានរួមគ្នាគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈការចូលរួមក្នុងកម្មវិធី Ultra Trail Angkor។ កាលពីឆ្នាំមុន យុទ្ធនាការនេះប្រមូលបានថវិកាដ៏អស្ចារ្យរហូតដល់ជាង ២ម៉ឺនដុល្លារ (២០,១៦៨ ដុល្លារ)អាមេរិក។
សម្រាប់ខែមករា ឆ្នាំ២០២៦ នេះ កម្មវិធីនេះនឹងបន្តបេសកកម្មនេះម្តងទៀត។ លោក ស ម៉ូរី ជាអ្នករត់ម្នាក់ក្នុងចំណោមអ្នករត់ជាង២០០នាក់ដែលបានចុះឈ្មោះបានបង្ហាញមោទនភាពដែលបានក្លាយជាអ្នករត់ម្នាក់ក្នុងកម្មវិធីនេះ ហើយលោកជាម្នាក់ក្នុងចំណោម៦០នាក់នឹងត្រូវរត់ក្នុងចម្ងាយឆ្ងាយ ១០០ គីឡូម៉ែត្រ។ លោក ចូលរួមក្នុងកម្មវិធីនេះដើម្បីកៀងគរថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ។
កាលបរិច្ឆេទ និងគោលដៅ៖
ហេតុអ្វីបានជាការចូលរួមរបស់អ្នកសំខាន់?
រាល់ការគាំទ្រ និងការបរិច្ចាគរបស់លោកអ្នក ទោះជា ១ ដុល្លារ ឬ ២ ដុល្លារក្តី គឺជាក្តីសង្ឃឹមសម្រាប់កុមារដែលកំពុងសម្រាកព្យាបាល៖
«តោះ! រត់ជាមួយយើង បរិច្ចាគ ឬជួយចែកចាយបន្ត» ដើម្បីឱ្យយុទ្ធនាការឆ្នាំនេះកាន់តែធំ និងជួយកុមារបានកាន់តែច្រើន។