៥សំនួរសំខាន់ៗ ម៉ាក់ៗត្រៀមសម្រាលគួរដឹង
- 2025-12-28 03:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សំនួរសំខាន់ៗ ម៉ាក់ៗត្រៀមសម្រាលគួរដឹង
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្លងកាត់ការសម្រាលកូនដ៏នឿយហត់ រាងកាយរបស់ម៉ាក់ៗត្រូវការពេលវេលាដើម្បីសម្រាក និងស្តារកម្លាំងឡើងវិញ។ យោងតាមអត្ថបទអប់រំពីគេហទំព័រ The Bump និងការបញ្ជាក់បន្ថែមពីអ្នកជំនាញសុខភាព នេះសំនួរចម្លើយចំនួនប្រាំដែលម៉ាក់ៗទើបសម្រាលកូន ឬត្រៀមសម្រាចចង់ដឹង។
១. តើនៅពេលណាទើបយលងអាចកាន់ឬឱបកូនបាន?
ជាទូទៅ អ្នកម្តាយអាចឱបកូនបានភ្លាមៗបន្ទាប់ពីសម្រាល ប្រសិនបើគ្មានបញ្ហាសុខភាពបន្ទាន់ណាមួយ។ ការប៉ះពាល់រវាងស្បែក និងស្បែកភ្លាមៗក្រោយសម្រាលមានសារៈសំខាន់ខ្លាំងណាស់។ យោងតាម បណ្ឌិត្យសភាសម្ភពអាមេរិក (AAP) ការប៉ះស្បែកនិងស្បែករវាងម្ដាយ និងកូនជួយឱ្យទារកមានស្ថិរភាពចង្វាក់បេះដូង សីតុណ្ហភាពរាងកាយ និងជួយឱ្យការបំបៅដោះកូនដំបូងកាន់តែរលូន។
សម្រាប់ម៉ាក់ៗដែលសម្រាលដោយវះកាត់ អាចនឹងត្រូវរង់ចាំបន្តិចរហូតដល់ឥទ្ធិពលថ្នាំស្ពឹកថយចុះ ប៉ុន្តែក៏នៅតែអាចប៉ះពាល់កូនបានក្រោមការជួយពីគ្រូពេទ្យ។
២. តើនៅពេលណាទើបយើងអាចចេញពីមន្ទីរពេទ្យ?
រយៈពេលនៃការស្នាក់នៅមន្ទីរពេទ្យអាស្រ័យលើស្ថានភាពសុខភាព វិធីសាស្ត្រសម្រាល ដោយផ្អែកតាមការវាយតម្លៃរបស់គ្រូពេទ្យ។
មហាវិទ្យាល័យសម្ភព និងរោគស្ត្រីអាមេរិក (ACOG) បញ្ជាក់ថា ការត្រឡប់ទៅផ្ទះត្រូវផ្អែកលើស្ថិរភាពនៃសម្ពាធឈាមរបស់ម្តាយ និងពេលទារកអាចបៅដោះបានល្អ។
៣. តើនៅពេលណាទើបយើងអាចងូតទឹកបាន?
ចំពោះការងូតទឹកដោយទឹកផ្កាឈូក អ្នកអាចធ្វើបានភ្លាមៗនៅថ្ងៃបន្ទាប់ ប៉ុន្តែការ "ត្រាំទឹក" ក្នុងអាង គឺខុសគ្នា៖
៤. តើនៅពេលណាទើបយើងអាចញ៉ាំកាហ្វេបាន?
អ្នកម្តាយអាចញ៉ាំកាហ្វេបាន ភ្លាមៗ ប៉ុន្តែត្រូវមានកម្រិត ប្រសិនបើអ្នកបំបៅដោះកូន។
៥. តើនៅពេលណាទើបយើងអាចហាត់ប្រាណបាន?
ការវិលត្រឡប់ទៅរកសកម្មភាពរាងកាយវិញត្រូវធ្វើឡើងដោយសន្សឹមៗ ឬអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ៖
បើតាមស្ថាប័ន ACOG ការហាត់ប្រាណក្រោយសម្រាលជួយកាត់បន្ថយស្ត្រេស និងការពារជំងឺបាក់ទឹកចិត្តក្រោយសម្រាល ប៉ុន្តែ ការតាមដានស្ថានភាពរាងកាយជាក់ស្ដែងគឺជារឿងសំខាន់បំផុត។
ដំណើរការនៃការជាសះស្បើយរបស់ស្រ្តីម្នាក់ៗមានលក្ខណៈខុសៗគ្នា។ ការអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ និងការផ្តល់ពេលវេលាឱ្យរាងកាយសម្រាក គឺជាគន្លឹះនៃសុខភាពមាំមួនរយៈពេលវែង។