ផលវិបាកបីធំៗអាចកើតឡើងបើគ្រប់គ្រងសម្ពាធឈាមមិនបានល្អ
- 2025-12-17 02:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលវិបាកបីធំៗអាចកើតឡើងបើគ្រប់គ្រងសម្ពាធឈាមមិនបានល្អ
ចន្លោះមិនឃើញ
លើសសម្ពាធឈាមជាបញ្ហាសុខភាពមួយដែលកើតឡើងដោយមិនចេញរោគសញ្ញា ហើយទម្រាំតែចេញរោគសញ្ញា បញ្ហានេះអាចបំផ្លាញរាងកាយរបស់យើងអស់ជាច្រើនឆ្នាំ។ បើសិនជាយើងមានជំងឺលើសសម្ពាធឈាមហើយមិនបានព្យាបាលត្រឹមត្រូវ នោះអាចនឹងមានផលវិបាកធ្ងន់ធ្ងរមួយចំនួន។
ធ្វើឲ្យខូចសរសៃឈាម
សម្រាប់អ្នកមានសុខភាពល្អ សរសៃឈាមមានសភាពរស់រវើក និងរឹងមាំ។ ឈាមរត់ក្នុងសរសៃឈាមដោយសេរី មិនមានការរាំងស្ទះឡើងទាំងនៅសរសៃឈាម និងសរសៃឈាមបេះដូង។
បញ្ហាលើសសម្ពាធឈាមធ្វើឲ្យសរសៃឈាមចង្អៀត និងថយចុះភាពរស់រវើករបស់វា។ ដោយសារតែហេតុនេះ វាងាយនឹងធ្វើឲ្យមានកំណកខ្លាញ់ពីរបបអាហារនៅក្នុងសរសៃឈាម និងកម្រិតលំហូររបស់ឈាម។ ការខូចខាតនេះអាចនាំឲ្យសម្ពាធឈាមកាន់តែកើនឡើង រាំងស្ទះ ឬចុងក្រោយអាចនាំឲ្យអាការៈគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។
ប៉ះពាល់សុខភាពបេះដូង
ពេលមានជំងឺលើសសម្ពាធឈាមនឹងធ្វើឲ្យបេះដូងធ្វើការកាន់តែខ្លាំង។ ការកើនសម្ពាធទៅលើសរសៃឈាមនាំឲ្យសាច់ដុំបេះដូងប្រឹងច្របាច់កាន់តែច្រើនដង និងប្រើកម្លាំងខ្លាំងជាងបេះដូងដែលមានសុខភាពល្អ។
ការណ៍នេះអាចបង្កឲ្យបេះដូងរីកធំ ហើយពេលបេះដូងរីកអាចធ្វើឲ្យមានហានិភ័យសុខភាពមួយចំនួនដូចជា៖
ប៉ះពាល់ខួរក្បាល
ខួរក្បាលរបស់យើងពឹងផ្អែកទៅលើការផ្គត់ផ្គង់ឈាមដែលសម្បូរដោយអុកស៊ីសែន ដើម្បីដំណើរការបានល្អ។ សម្រាប់អ្នកមានបញ្ហាលើសសម្ពាធឈាមហើយមិនបានព្យាបាលត្រឹមត្រូវអាចនាំឲ្យមានការថយចុះការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។
ដូចគ្នាដែរ ការមិនអាចគ្រប់គ្រងសម្ពាធឈាមបានល្អ ក៏អាចប៉ះពាល់ដល់ការចងចាំ ពិបាករកនឹងរឿងអ្វីមួយ និងពិបាកនិយាយជាដើម។ ការគ្រប់គ្រប់គ្រងបញ្ហាលើសសម្ពាធឈាមបានល្អជួយកាត់បន្ថយហានិភ័យទាំងនេះនៅពេលខាងមុខ។ ដូចនេះបើដឹងថាខ្លួនមានបញ្ហាលើសសម្ពាធឈាម គួរស្វែងរកការប្រឹក្សា និងព្យាបាលឲ្យបានត្រឹមត្រូវ។
ប្រភព៖