ក្រុមហ៊ុនHerbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព

  • 2025-11-25 04:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព​និងសុខុមាលភាព​បានចែក​រំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព តួនាទីនៃប្រូតេអ៊ីន របបអាហារ និងការហាត់​ប្រាណ។ មនុស្សភាគច្រើន​យល់ថា ដើម្បីកសាងសាច់ដុំ ពួកគេចាំបាច់ត្រូវតែញ៉ាំប្រូតេអ៊ីន។ ជាការពិត ប្រូតេអ៊ីនពិតជាសំខាន់ ប៉ុន្តែប្រូតេអ៊ីនតែឯងមិនគ្រប់គ្រាន់​ទេ។ អ្នកក៏ត្រូវយកចិត្តទុកដាក់លើរបបអាហារ និងទម្លាប់ហាត់ប្រាណរបស់អ្នកផងដែរ។

ហេតុអ្វីបានជាប្រូតេអ៊ីនតែមួយមិនគ្រប់គ្រាន់?

ភាគច្រើនគេនិយមគិតថា ការកសាងសាច់ដុំគឺមកពីប្រូតេអ៊ីនទាំងអស់។ ជាការពិតដែលប្រូតេអ៊ីនគឺ សំខាន់សម្រាប់ការជួសជុល និងការ​លូតលាស់សាច់ដុំ តែអ្នកក៏ត្រូវការ កាឡូរីគ្រប់គ្រាន់ និង របបអាហារដែលមានតុល្យភាពផងដែរ។ ការកាត់បន្ថយកាឡូរីច្រើនពេកនឹងបង្ខំ​ឱ្យរាងកាយរបស់អ្នកដុតប្រូតេអ៊ីនសម្រាប់ ថាមពល ជំនួសឱ្យការកសាងសាច់ដុំទៅវិញ។

1.បំពេញថាមពលដោយកាបូអ៊ីដ្រាត

មនុស្សជាច្រើនជៀសវាងកាបូអ៊ីដ្រាត ប៉ុន្តែវាគឺជាគន្លឹះសម្រាប់ថាមពល។ បើគ្មានកាបូអ៊ីដ្រាតគ្រប់គ្រាន់ទេ រាងកាយរបស់អ្នកអាចនឹងដុតបំផ្លាញប្រូតេអ៊ីនសម្រាប់ថាមពលជំនួសវិញ។ ប្រភពកាបូអ៊ីដ្រាតល្អអាចរកបាននៅក្នុង៖

  • គ្រាប់ធញ្ញជាតិ
  • សណ្តែក
  • ផ្លែឈើ
  • បន្លែ សូមទទួលទានកាបូអ៊ីដ្រាតដែលមានគុណភាព ដើម្បីផ្តល់ថាមពលដល់ការហាត់ប្រាណរបស់អ្នក និងការពារសាច់ដុំ ។

2.ទទួលទានខ្លាញ់ល្អចំពោះសុខភាព

ខ្លាញ់ទ្រទ្រង់ថាមពល និងរចនាសម្ព័ន្ធកោសិការួមទាំងកោសិកាសាច់ដុំផងដែរ។ ពួកវាជួយផ្តល់ជាថាមពលដល់ការហាត់ប្រាណ និង​ជួយ​ឱ្យរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹម។ ប្រភពល្អៗនៃខ្លាញ់ល្អ៖

  • គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
  • ខ្លាញ់ត្រី
  • ប្រេងអូលីវ
  • ផ្លែបឺរ (Avocado) បរិមាណខ្លាញ់ល្អចំពោះសុខភាពក្នុងកម្រិតមធ្យមមួយ គឺចាំបាច់សម្រាប់អ្នក។

3.ពេលវេលា និងការទទួលទានប្រូតេអ៊ីន

ប្រូតេអ៊ីនគឺសំខាន់សម្រាប់ការលូតលាស់សាច់ដុំ ប៉ុន្តែពេលវេលាដែលអ្នកញ៉ាំ ក៏សំខាន់ដូចទៅនឹងបរិមាណដែលអ្នកញ៉ាំដែរ។ ការហាត់ប្រាណ​ពង្រឹងកម្លាំង និងប្រូតេអ៊ីន សុទ្ធតែជំរុញការសំយោគប្រូតេអ៊ីនសាច់ដុំ (MPS) ដូច្នេះការមិនញ៉ាំសម្រុក ហើយបែងចែកការទទួលទានឱ្យបានស្មើៗគ្នានៅរាល់ពេលញ៉ាំអាហារម្តងៗ នឹងជួយរក្សា MPS ឱ្យសកម្មពេញមួយថ្ងៃ។ អាហារសម្រន់ពេលចូលគេងដែលមានប្រូតេអ៊ីនប្រហែល ២៥ ក្រាម ក៏អាចជួយបង្កើនការស្តារឡើងវិញក្នុងពេលយប់ផងដែរ។

សូមប្រើទាំងប្រូតេអ៊ីនដែលចេញពីរុក្ខជាតិ និងសត្វ សម្រាប់ស្ថេរភាពនៃការបញ្ចេញអាស៊ីតអាមីណូ។ ប្រូតេអ៊ីន Whey រំលាយបាន​លឿន​ ខណៈដែល Casein រំលាយយឺតជាងដែលផ្តល់នូវការទ្រទ្រង់ការជួសជុលសាច់ដុំ។

គន្លឹះរបបអាហារ និងអាហារូបត្ថម្ភល្អបំផុតសម្រាប់ការកសាងសាច់ដុំ

1.របៀបបែងចែកការទទួលទានប្រូតេអ៊ីន និងថាតើគួរទទួលទានញឹកញាប់ប៉ុណ្ណា

ជាដំបូងអ្នកត្រូវរៀបចំផែនការរបបអាហាររបស់អ្នកឱ្យនៅជុំវិញការហាត់ប្រាណរបស់អ្នក ញ៉ាំអាហារសំខាន់ៗបីពេលនឹងប្រកបដោយតុល្យភាព និង អាចបន្ថែមអាហារសម្រន់ដែលសម្បូរទៅដោយប្រូតេអ៊ីនពីរមុខ។ នៅក្នុងរបបទាំង៣ពេលនោះ សូមប្រាកដថាវាមានទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដើម្បីផ្តល់ថាមពល និងជួយទ្រទ្រង់ការជួសជុលសាច់ដុំរបស់អ្នក។ ការបែងចែកការទទួលទានប្រូតេអ៊ីនឱ្យបានស្មើៗ​គ្នាបែបនេះ វានឹងជួយរក្សាការសំយោគប្រូតេអ៊ីនសាច់ដុំ (MPS) ឱ្យសកម្មពេញមួយថ្ងៃ។ សូមកុំសម្រុកញ៉ាំប្រូតេអ៊ីនតែមួយពេលៗ​។

2.តើគួរទទួលទានអ្វីមុនពេលហាត់ប្រាណ?

សូមចាប់ផ្តើមការហាត់ប្រាណរបស់អ្នកដោយការរក្សាជាតិទឹក និង មានថាមពលគ្រប់គ្រាន់។ សូមផឹកទឹកប្រហែល ពីរកែវ ពីរទៅបីម៉ោងមុនពេលហាត់ប្រាណ ហើយមួយកែវទៀតចន្លោះពី ១៥ ទៅ ២០ នាទី មុនពេលហាត់ប្រាណ។

ប្រសិនបើអ្នកមានពេលវេលាច្រើនប្រហែល ពីរបីម៉ោងមុនពេលហ្វឹកហាត់ សូមញ៉ាំអាហារដែលមានតុល្យភាព ដូចជា ស៊ុត យ៉ាអួ នំបុ័ងគ្រាប់​ធញ្ញជាតិ ឬផ្លែឈើជាមួយទឹកដោះគោ ឬ ទឹកសណ្តែកជាដើម។ ហើយប្រសិនបើអ្នកញ៉ាំអាហារនៅជិតពេលហាត់ប្រាណ សូមញ៉ាំអ្វីដែលងាយស្រួលរំលាយដូចជា ប្រូតេអ៊ីនក្រឡុក ព្រោះវាមានរួមបញ្ចូលទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតពីគ្រឿងផ្សំដូចជា ផ្លែឈើ និងបន្លែ។

3.តើគួរញ៉ាំអ្វីក្រោយពេលហាត់ប្រាណ?

បន្ទាប់ពីការហាត់ប្រាណ សាច់ដុំរបស់អ្នកត្រូវការកាបូអ៊ីដ្រាត និង ប្រូតេអ៊ីនដែលមានគុណភាព ១០–២០ ក្រាម ដើម្បីជួយជួសជុល និងស្តារឡើងវិញ។ ជម្រើសល្អៗរួមមាន៖

  • យ៉ាអួមួយកំប៉ុង
  • នំបុ័ងសាំងវិចសាច់ទួរគី ឬប៊ឺគ្រាប់ផ្លែឈើ
  • Smoothie ឬទឹកសណ្តែក
  • Cereal ជាមួយផ្លែឈើ

4.អាហារសម្រន់ល្អនៅចន្លោះអាហារ

សូមជ្រើសរើសអាហារសម្រន់ដែលមាន តុល្យភាពរវាងប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ ជម្រើសដែលងាយស្រួលរួមមាន៖

  • ប្រូតេអ៊ីនបារ (Protein bars)
  • យ៉ាអួ ឬឈីស (cottage cheese)
  • ស៊ុតស្ងោរជាមួយ
  • បន្លែឆៅ

5.របៀបកសាងសាច់ដុំដោយមិនបង្កើនខ្លាញ់

ដើម្បីកសាងសាច់ដុំ សូមញ៉ាំបន្ថែមលើសធម្មតាបន្តិច ប៉ុន្តែកុំញ៉ាំច្រើនហួសហេតុ។ ការញ៉ាំច្រើនហួសហេតុ ទោះបីជាអាហារល្អចំពោះសុខ​ភាពក៏ដោយ នឹងបន្ថែមជាតិខ្លាញ់ច្រើន។ សូមជ្រើសរើស ប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា ត្រី សាច់បក្សី តៅហ៊ូ និងសណ្តែក បូករួមទាំង កាបូអ៊ីដ្រាតដែលសម្បូរដោយសារធាតុចិញ្ចឹម ដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ជំនួសឱ្យបង្អែម ឬម្សៅដែលគេចម្រាញ់។

អំពីក្រុមហ៊ុន Herbalife

ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ1980​។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

ប្រភព៖ Herbalife

អត្ថបទ៖ សុខា