ប្រភេទអាហារ​គួរ​ញ៉ាំ​​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់

  • 2025-11-24 02:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​រដូវ​រងា​ ឬ​ក្នុង​ពេល​អាកាស​ធាតុ​ត្រជាក់ រាង​កាយ​យើង​ត្រូវ​ការ​កាឡូរី​ច្រើន​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​រាង​កាយ ដើម្បី​រក្សា​រាងកាយ​ឲ្យ​មាន​កម្ដៅ​ល្អ​។ ដូច​នេះ​ហើយ​ការ​ជ្រើស​រើស​អាហារ​សម្រាប់​ញ៉ាំ​បាន​ត្រឹម​ត្រូវ​ក្នុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់​ជា​រឿង​សំខាន់​សម្រាប់​សុខ​ភាព​​។ ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​គួរ​ញ៉ាំ​។

បន្លែ​ស្លឹក​បៃតង៖ បន្លែ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​វីតាមីន​ផ្សេង​ៗ​ដូច​ជា​វីតាមីន C វីតាមីន K និង​វីតាមីន​ A ជា​ដើម។ វីតាមីន​ទាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​ដល់​កំណក​ឈាម​ និង​ជួយ​សុខ​ភាព​ភ្នែក​។ ​ ​​ពពួក​បន្លែ​មើម៖ ពពួក​បន្លែ​មើម​ដូច​ជា​ការ៉ុត ឬ​​ឆៃថាវ​ជា​ដើម សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម និង​វីតាមីន​ល្អៗ​ មាន​ប្រយោជន៍​ចំពោះ​រាង​កាយ ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ការពារ​យើង​ពី​ជំងឺ​ផ្ដាសាយ​។​ ​

អាហារ​សម្បូរ​វីតាមីន D៖ ​អាហារ​សម្បូរ​វីតាមីន​ D ក៏​ល្អ​សម្រាប់​សុខភាព​ដែរ​ដោយ​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ការពារ​រាង​កាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ អាហារ​សម្បូរ​វីតាមីន D មាន​ដូច​ជា​ទឹកដោះ​គោ​បន្ថែម​វីតាមីន D ស៊ុត និង​ផ្សិត​ជាដើម​។

​​ស៊ុប​មាន​ជាតិ​ប្រៃ​តិច៖ ក្រៅ​ពី​បន្ថែម​ជាតិ​ទឹក​ដល់​រាង​កាយ ស៊ុប​ក៏​ជា​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ​ចម្រុះ និង​សាច់ ដែល​អ្វី​ទាំង​នេះ​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​សារជាតិ​ចិញ្ចឹម​ជា​ច្រើន​ជួយ​ពង្រឹង​សុខភាព​រាងកាយ​។

​ក្រូច៖ ក្រូច​សម្បូរ​ដោយ​វីតាមីន C ដែល​វីតាមីន​នេះ​មាន​គុណ​ប្រយោជន៍​ដល់​រាង​កាយ ពិសេស​នៅ​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ក្នុង​ការ​ជួយ​​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​។

ប្រភព៖ HCG Network

អត្ថបទ៖ ទូច សុខា