ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ទស្សនាវដ្ដី Forbes
- 2025-11-22 03:09:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Herbalife ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ទស្សនាវដ្ដី Forbes
ចន្លោះមិនឃើញ
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពត្រូវបានដាក់បញ្ចូលក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ទស្សនាវដ្ដី Forbes។
លោក Frank Lamberti ដែលជាប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Herbalife បាននិយាយថា៖ "នៅ Herbalife យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ដោយផ្អែកលើវិទ្យាសាស្រ្ត និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកចែកចាយរបស់យើង និងអតិថិជនរបស់ពួកគេនៅជុំវិញពិភពលោក។ ការទទួលស្គាល់នេះ ជួយពង្រឹងនូវអ្វីដែលមនុស្សគ្រប់គ្នាតែងតែនិយាយប្រាប់យើងជារៀងរាល់ថ្ងៃ។ Herbalife និងអ្នកចែកចាយឯករាជ្យរបស់ខ្លួន តែងតែផ្តល់នូវគុណតម្លៃពិសេសដោយរួមបញ្ចូលផលិតផលដែលមានគុណភាព ភាពគួរជាទីទុកចិត្ត រូមជាមួយ នឹងការ Coaching ផ្ទាល់ខ្លួនដល់អតិថិជន" ។
វិធីសាស្ត្រចងក្រងបញ្ជីរបស់ Forbes
ការដាក់បញ្ចូលក្រុមហ៊ុន Herbalife ក្នុងបញ្ជីម៉ាកយីហោដែលផ្តល់គុណតម្លៃល្អបំផុតរបស់ទស្សនាវដ្ដី Forbes បញ្ជាក់ពី ការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះ នវានុវត្តន៍ផលិតផល ទំនុកចិត្តរបស់អតិថិជន និង ការរក្សាតម្លៃសមរម្យ។ កាលពីដើមឆ្នាំ 2025 ក្រុមហ៊ុនក៏ត្រូវបានដាក់ចូលក្នុងបញ្ជី ក្រុមហ៊ុនល្អបំផុតក្នុងការបម្រើការងារប្រចាំឆ្នាំ 2025-2026 (Best Companies to Work For list) របស់កាសែត U.S. News & World Report ផងដែរ។
អស់រយៈពេល 45 ឆ្នាំមកហើយ ដែល Herbalife បានតាំងចិត្តប្តេជ្ញាផ្លាស់ប្ដូរជីវិតមនុស្សតាមរយៈ ផលិតផលអាហារូបត្ថម្ភ និងឱកាសអាជីវកម្ម។ ជាមួយនឹងបុគ្គលិកប្រមាណ 8,600 នាក់ ទូទាំងពិភពលោក និងបណ្តាញអ្នកចែកចាយឯករាជ្យទូទាំងពិភពលោកចំនួន 2,1 លាននាក់ ក្រុមហ៊ុនបានកសាងសហគមន៍មួយដែលជម្រុញមនុស្សឱ្យរស់នៅជីវិតដ៏ល្អបំផុតដែលពួកគេចង់បាន។ Herbalife គឺជាម៉ាកយីហោអាហារូបត្ថម្ភ និងរបៀបរស់នៅសកម្មលេខ 1 ក្នុងពិភពលោក អស់រយៈពេលប្រាំឆ្នាំជាប់គ្នា ហើយត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដែលផ្តល់នូវ ប្រូតេអ៊ីនក្រឡុកលេខ 1 ក្នុងពិភពលោកផងដែរ។ ឥទ្ធិពលរបស់ក្រុមហ៊ុនលាតសន្ធឹងបន្ថែមទៀតតាមរយៈការ ឧបត្ថម្ភអត្តពលិក និងក្រុមកីឡាជាង 150 នៅជុំវិញពិភពលោក រួមទាំងកីឡាករបាល់ទាត់ដ៏ល្បីបំផុតរបស់ពិភពលោកគឺ Cristiano Ronaldo។
អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។
ប្រភព៖ Herbalife