សញ្ញាសង្ស័យថាមនុស្សវ័យចំណាស់កំពុងមានបញ្ហាខ្សោយបេះដូង
- 2025-11-21 03:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាសង្ស័យថាមនុស្សវ័យចំណាស់កំពុងមានបញ្ហាខ្សោយបេះដូង
ចន្លោះមិនឃើញ
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយសំដៅសល់ការថយចុះសមត្ថភាពរបស់បេះដូងក្នុងការច្របាច់ឈាមបញ្ជូនទៅគ្រប់សរីរាង្គកាយរបស់យើងឲ្យបានគ្រប់គ្រាន់។ ជំងឺបេះដូងអាចកើតលើមនុស្សគ្រប់ភ័យ ប៉ុន្តែភាគច្រើននៃជំងឺនេះគេឃើញកើតមានលើមនុស្សវ័យចំណាស់។
រោគសញ្ញាខ្សោយបេះដូង៖
បើសិនជាសង្ស័យថាខ្លួនយើង ឬសមាជិកគ្រួសារមានជំងឺខ្សោយបេះដូង គួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យលើជំងឺខ្សោយបេះដូងតាមរយៈការពិនិត្យលើរាងកាយ និងធ្វើអេកូបេះដូងជាដើម។។ បើសិនជាគ្រូពេទ្យពិនិត្យតាមរយៈការឆ្លុះអេកូឃើញថាភាគរយនៃឈាមចេញពីបេះដូងពេលថតបេះដូងខាងឆ្វេងកន្ត្រាក់មានកម្រិតទាបជាងធម្មតា នោះមានលទ្ធភាពខ្ពស់ណាស់ដែលថាសាច់ដុំបេះដូងរកការខូចខាត។ គ្រូពេទ្យអាចពិនិត្យលើចំណុចមួយចំណុចមួយចំនួនផ្សេងទៀតដើម្បីវាយតម្លៃបានកាន់តែច្បាស់។
អ្នកណាខ្លះប្រឈមនឹងជំងឺខ្សោយបេះដូង?
អ្នកដែលមានជំងឺប្រចាំកាយមួយចំនួនអាចប្រឈមកើតជំងឺខ្សោយបេះដូង។ ជំងឺទាំងនេះមានដួចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក បញ្ហាលើសសម្ពាធឈាម ខូចប្រឹសបេះដូង និងជំងឺវិបត្តិចង្វាក់បេះដូងជាដើម។
ប្រភព៖ Mayo Clinic