[email protected]

តោះ! ស្រីៗយើងរៀនដុតនំប៉័ងញ៉ាំនៅផ្ទះ ងាយៗរសជាតិឆ្ងាញ់មិនចាញ់នៅហាងទំនើបទេ

  • 2021-05-11 10:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីៗយើងមួយចំនួនពិតជាបានហ្វឹកហាត់រៀនធ្វើម្ហូបអាហារប្លែកៗ និងដដែលខ្លះនៅផ្ទះ ដើម្បីកាត់បន្ថយការញ៉ាំចំណីក្រៅ ខណៈការរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនោះក៏មានអ្នកពូកែច្នៃ គឺតែងមានមុខម្ហូបប្លែកៗជានិច្ច ខណៈអ្នកខ្លះវិញទ្រាំញ៉ាំដដែលក៏មាន។ តែមិនថ្វីទេ នេះគឺជាការសាកល្បងបញ្ចេញស្នាដៃពេលនៅផ្ទះ។ យ៉ាងនេះក្តី យើងតែងនឹងនឹកដល់អាហារឆ្ងាញ់ៗមួយចំនួនដែលធ្លាប់ញ៉ាំពីមុនមកដូចជា នំប៉័ង ដែលតែងតែញ៉ាំជាមួយកាហ្វេរៀងសម្រាប់អាហារពេលព្រឹក។

សំណួរដដែលៗតែងលើកឡើងគឺ៖ មានទឹកដោះគោ និងកាហ្វេហើយ តែនៅខ្វះនំប៉័ង គិតម៉េចទៅ បើអត់ចង់ចេញក្រៅទិញ ខ្លាចកូវីដ? កុំចេញអី បើមិនចាំបាច់! សូមគិតសុវត្ថិភាពជាចម្បងណា៎! មិនថាស្នាក់ផ្ទះក៏អាចញ៉ាំនប៉័ងក្រៅស្រួយឆ្ងាញ់ៗ តាមវីធីដ៏ងាយៗ ដូចខាងក្រោមនេះ ដោយគ្រាន់តែមានម្សៅនំប៉័ងកកដាក់ទុកបានរយៈពេលយូរ ក្នុងទូរទឹកកកនៅផ្ទះ។

ប្រសិនបើចង់ដុតនំដូចវីដេអូខាងលើ ប្រិយមិត្ត​អាចបញ្ជាទិញម្សៅនំកកក (Frozen Dough) ពី Nham24 តាមរយ:​ លីង​ https://bit.ly/3nzNgAI ឥឡូវនេះ!

សូមមើលវីដេអូលម្អិតពីវីធដុតនំប៉័ងងាយៗ ពីក្រុមការងារ Sabay

វិធីដុតនំប៉័ងកក៖

ទី១៖ ដកម្សៅនំប៉័ងកក ចេញពីទូរទឹកកក យកថង់ផ្លាស្ទិកគ្របពីលើ ហើយទុករយៈពេល ១ម៉ោង ៣០នាទី ទៅ ២ម៉ោង ក្នុងសីតុណ្ហភាពធម្មតា (28oc -28oc)

ទី២ យកពងមាន់ វាយ ឬក្រឡុរួចយកលាបលើម្សៅនំប៉័ងដែលត្រៀមដុតនោះ ដើម្បីបន្ថែមរសជាតិឱ្យកាន់តែឈ្ងុយ

ទី៣៖ យកម្សៅនំប៉័ងកកទៅដុតក្នុងចង្ក្រានអគ្គិសនី (Oven) ក្នុងសីតុណ្ហភាព 180oC (ដុតក្នុងរយៈពេល ១៥ ទៅ១៧នាទី) បន្ទាប់មកអាចចេញពី Ovenជាការស្រេច។

បញ្ជាក់៖ វិធីដុតអាចខុសគ្នាបន្តិចបន្តួចទៅតាមប្រភេទ Oven និងកម្រិតសីតុណ្ហភាពដុត។

វិធីរក្សាទុក៖ ត្រូវរក្សាមាត់ថង់ឱ្យជិត និងដាក់ចូលទូរទឹកកកក្នុងសីតុណ្ហភាព – 18oc។

ប្រភព៖ Kanha  

អត្ថបទពេញនិយម
អត្ថបទថ្មី