លុយកាក់​និង​ជីវិត​គូ​៖​របៀប​កសាង​សន្តិភាព​ហិរញ្ញ​វត្ថុ​មុន​ថ្ងៃ​រៀបការ​

បើនិយាយពីរឿងរៀបការ គូស្នេហ៍ភាគច្រើនតែងតែរវល់គិតតែពីទីតាំងរៀបពិធី ការតុបតែង ឬឈុតកូនក្រមុំ។ ប៉ុន្តែមានរឿងមួយដែលសំខាន់ជាងនេះទៅទៀត ហើយជារឿយៗត្រូវបានគេមើលរំលងនោះគឺ៖«ការគ្រប់គ្រងហិរញ្ញវត្ថុ»។ តើអ្នកដឹងទេថា បញ្ហាលុយកាក់ គឺជាមូលហេតុចម្បងដែលនាំឱ្យមានជម្លោះ និងការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍?

អ្នកជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួនល្បីៗជាច្រើន បានលើកឡើងថា ការយល់ដឹងពីរបៀបចាយវាយរបស់ដៃគូ គឺមានសារៈសំខាន់ស្មើនឹងការយល់ចិត្តគ្នាលើរឿងផ្សេងៗទៀត។ ការស្រាវជ្រាវជាច្រើនបង្ហាញថា គូស្នេហ៍ដែលមានការពិភាក្សាគ្នាដោយបើកចំហអំពីប្រាក់ចំណូល បំណុល និងគោលដៅហិរញ្ញវត្ថុ គឺមានអត្រាជោគជ័យក្នុងជីវិតគូខ្ពស់ជាងអ្នកដែលលាក់បាំង។ មិនមែនមានន័យថាអ្នកត្រូវមានលុយស្មើគ្នាទេ ប៉ុន្តែអ្នកត្រូវមាន ទស្សនៈរួមគ្នា ក្នុងការគ្រប់គ្រងវា​។

ដូច្នេះ តើអ្នកគួរត្រៀមអ្វីខ្លះ? កុំខ្លាចក្នុងការអង្គុយចុះ ហើយសួរសំណួរត្រង់ៗ! តើអ្នកចង់បែងចែកចំណាយក្នុងគ្រួសារយ៉ាងដូចម្តេច? អ្នកណាជាអ្នកកាន់បញ្ជីចំណាយ? ហើយអ្វីដែលសំខាន់បំផុតគឺ តើអ្នកមានផែនការដោះស្រាយបំណុលយ៉ាងណា?។ អ្នកជំនាញណែនាំថា អ្នកគួរបង្កើត កញ្ចប់លុយសង្គ្រោះបន្ទាន់​រួមគ្នា និងមានការព្រមព្រៀងគ្នាលើការទិញទំនិញដែលថ្លៃៗ។ ការធ្វើបែបនេះ មិនមែនជាការបាត់បង់សេរីភាពទេ ប៉ុន្តែវាជាការសាងសង់របងការពារសម្រាប់សុភមង្គលគ្រួសារ។

ការនិយាយពីរឿងលុយជាមួយដៃគូ អាចនឹងមានភាពតានតឹងខ្លះនៅពេលដំបូង ប៉ុន្តែវាគឺជាសញ្ញានៃភាពចាស់ទុំ។ ចូរចាំថា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ «លុយ» មិនមែនជាគោលដៅនោះទេ ប៉ុន្តែវាគឺជាឧបករណ៍មួយដើម្បីកសាងអនាគតជាមួយគ្នា។ ដូច្នេះ ចូរចាប់ផ្តើមសន្ទនារឿង​ហិរញ្ញវត្ថុរបស់អ្នកចាប់ពីថ្ងៃនេះ ដើម្បីឆ្ពោះទៅរកជីវិតគូដែលគ្មានការព្រួយបារម្ភ៕

ដោយ៖ ចាន់ តារា
ប្រភព៖ Broken Hill Bank

អត្ថបទពាក់ព័ន្ធ

- Advertisement -spot_img

អត្ថបទថ្មីៗ