ការឆ្លុះក្រពះមានការឈឺចាប់អត់? ត្រូវត្រៀមខ្លួនបែបណា?

  • 2025-12-12 02:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឆ្លុះក្រពះ គឺជាវិធានវេជ្ជសាស្រ្តមួយសម្រាប់ធ្វើរោគវិនិច្ឆយ និងព្យាបាលភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារផ្នែកខាងលើ រួមមានបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ហេតុអ្វីត្រូវធ្វើការឆ្លុះក្រពះ?

ការឆ្លុះក្រពះគឺជាវិធី ដ៏មានប្រសិទ្ធភាព និងច្បាស់ជាងគេ សម្រាប់រកមូលហេតុនិងព្យាបាលជំងឺផ្សេងៗក្នុងតំបន់ខាងលើនៃប្រព័ន្ធរំលាយអាហារ។ ការត្រៀមខ្លួនឆ្លុះក្រពះគឺត្រូវអត់អាហារ យ៉ាងតិច៦ម៉ោងមុនធ្វើការឆ្លុះ។

ដំណើរការឆ្លុះក្រពះ

យើងនឹងត្រូវដេកលើគ្រែ ហើយគ្រូពេទ្យនឹងប្រើឧបករណ៍អង់ដូស្កុប (ទុយោបត់បានភ្ជាប់កាមេរ៉ា) ដាក់ចូលតាមមាត់ ដើម្បីពិនិត្យមើលបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។ ការឆ្លុះក្រពះបើធ្វើក្រោមថ្នាំសណ្តំ អ្នកជំងឺមិនមានការឈឺ ឬមិនដឹងខ្លួនចំពោះដំណើរការនេះទេ ហើយមានអារម្មណ៍ដូចគេងលក់។

ផលវិបាកអាចកើតមាន

បើទោះជាវិធីនេះមានសុវត្ថិភាពខ្ពស់ ក៏នៅតែអាចមានអត្រាហានិភ័យតិចតួចដែរ៖

  • រហែកជញ្ជាំងបំពង់អាហារ ឬក្រពះ (កម្រខ្លាំង) ដែលអាចត្រូវវះកាត់
  • ហូរឈាម (កម្រខ្លាំង) ដែលអាចត្រូវការការវះកាត់ ឬបញ្ចូលឈាម
  • វិបត្តិបេះដូង សរសៃឈាម វិបត្តិដង្ហើម ឬការឆ្លងមេរោគ (កម្រណាស់)
  • ហានិភ័យអាស្រ័យលើសុខភាពជាមូលដ្ឋាន និងថ្នាំដែលអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា ការឆ្លុះក្រពះគឺជាវិធីសាស្ត្រសំខាន់ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការរកមូលហេតុនិងព្យាបាលជំងឺនានានៅក្នុងប្រព័ន្ធរំលាយអាហារខាងលើ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉េត

អត្ថបទ៖ សែន តុលា