ជំងឺមហារីកថ្លើមអាចកើតឡើងដោយស្ងប់ស្ងាត់ ពិសេសអ្នកមាន​បញ្ហា​ទាំង​នេះ

  • 2025-12-11 01:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហារីកថ្លើមគឺជាមហារីកដែលកើតចេញពីកោសិកាថ្លើម ហើយជាមហារីកដែលកើតមានញឹកញាប់បំផុតនៅក្នុងអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ដូចជាក្រិនថ្លើម និងជំងឺរលាកថ្លើមប្រភេទ B និង C។ ការរកឃើញឆាប់អាចព្យាបាល ជួយធ្វើឱ្យជំងឺធូរស្រាលនិងបង្កើនគុណភាពជីវិតបានប្រសើរ ។

រោគសញ្ញា

ជំងឺមហារីកថ្លើមច្រើនតែមិនមានអាការៈនៅដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានសំខាន់ៗដែលមិនគួរមើលរំលង៖

  • ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន
  • បាត់បង់ចំណង់អាហារ
  • ឈឺពោះ ផ្នែកខាងលើខាងស្តាំ ហើមពោះ
  • ភ្នែក ឬស្បែកលឿង (ខាន់លឿង)

ជាពិសេសគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមាន៖

  • ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C
  • ជំងឺថ្លើមដោយសារគ្រឿងស្រវឹង
  • ប្រវត្តិគ្រួសារនៃជំងឺមហារីកថ្លើម

មូលេហតុដែលបណ្ដាលឲ្យមានជំងឺមហារីកថ្លើម

សម្រាប់មូលហេតុគឺនៅមិនទាន់ច្បាស់នៅឡើយទេអំពីអ្វីដែលបង្កឱ្យកើតមហារីកថ្លើម។ ទោះយ៉ាងណាក៏ដោយ មាន កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យររួមមាន៖

  • ជំងឺរលាកថ្លើមប្រភេទ B ឬC៖ អ្នកជំងឺអាចវិវត្តន៍ទៅជាមហារីកថ្លើម ។
  • ជំងឺក្រិនថ្លើម៖ នៅពេលដែលកោសិកាថ្លើមត្រូវបានបំផ្លាញ និងជំនួសដោយជាលិកាស្លាកស្នាម នោះជំងឺក្រិនថ្លើមអាចវិវឌ្ឍន៍។ ការឆ្លងមេរោគរលាកថ្លើមប្រភេទ B ឬ C ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក និងថ្នាំមួយចំនួន ក៏ជាមូលហេតុដែលអាចបណ្តាលឱ្យកើតក្រិនថ្លើម។ អ្នកជំងឺដែលទទួលរងពីស្ថានភាពនេះគឺមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកថ្លើម។ ការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងក្នុងរយៈពេលយូរអាចបង្កើនឱកាសនៃការរងទុក្ខជាមួយនឹងជំងឺមហារីកថ្លើម។

គួរបញ្ជាក់ផងដែរថា ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ពិសេសកាត់បន្ថយកត្តាដែលនាំឲ្យប្រឈមនឹងបញ្ហានេះ៕

ប្រភព៖

អត្ថបទ៖ សែន តុលា