បញ្ហាដំណេកកើតឡើងដោយសារអ្វី? ដោះស្រាយបែបណា?
- 2025-12-03 02:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាដំណេកកើតឡើងដោយសារអ្វី? ដោះស្រាយបែបណា?
ចន្លោះមិនឃើញ
ដំណេកល្អមានតួនាទីសំខាន់សម្រាប់សុខភាពរបស់យើង។ ដំណេកល្អជួយពង្រឹងការចងចាំ គ្រប់គ្រងអារម្មណ៍ បង្កើតគំនិតច្នៃប្រឌិត ជួយកោសិកាជួសជុលខ្លួនឯង និងជំរុញដំណើរប្រព័ន្ធការពាររាងកាយបានល្អ។ ដំណេកក៏ជួយសម្រួលប្រព័ន្ធមេតាបូលិក និងអាចកាត់បន្ថយហានិភ័យជំងឺចាស់វង្វេង(Alzheimer’s disease)។
ដំណេកត្រូវបានគ្រប់គ្រងដោយអ៊ីប៉ូតាលាម៉ុស (Hypothalamus) និងរងឥទ្ធិពលពីវដ្តទិនទិវា (circadian rhythm) និងលំនឹងដំណេក–ភ្ញាក់ (sleep-wake homeostasis)។ ប្រព័ន្ធទាំងនេះគឺទាក់ទងនឹងពន្លឺថ្ងៃដែលចូលតាមស្រទាប់រ៉េទីនរបស់ភ្នែកដើម្បីបញ្ឈប់ឬជំរុញការបញ្ចេញជាតិមេឡាតូនីន ការប្រែប្រួលសីតុណ្ហភាពរាងកាយ និងកំរិតអរម៉ូន គ័រទីសុលក្នុងឈាម។។ បើមានការរំខាន ឬការប្រែប្រួលក្ដីណាមួយ ការគេងលក់របស់យើងអាចរអាក់រអួលបាន។ ការសិក្សាបង្ហាញថាមនុស្សពេញវ័យប្រហែល ២០–២៨% មានបញ្ហាគេងមិនលក់។
ការពឹងផ្អែកលើថ្នាំ ជំរុញឲ្យគេងលក់ អាចបណ្តាលឲ្យរំខានប្រព័ន្ធធម្មជាតិ និងបង្កឲ្យញៀន។ ដូចនេះ ការព្យាបាលតាមវិធីផ្លាស់ប្តូរទម្លាប់ និងគំនិតវិជ្ជមាន (Cognitive Behavioral Therapy) គឺមានប្រសិទ្ធភាពខ្ពស់ជាង។
១. កំណត់កត្តារំញោច
២. បន្ថយម៉ោងនៅលើគ្រែ
៣. កត្តាធ្វើឲ្យព្យាបាលជោគជ័យ
ការផ្លាស់ប្តូរទម្លាប់ និងគំនិត ជាជំរើសព្យាបាលមានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាពសម្រាប់បញ្ហាគេងមិនលក់ ជួយស្ដារឡើងវិញដំណេកធម្មជាតិ ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំ។ សូមប្រឹក្សាជាមួយគ្រូពេទ្យជំនាញបើអ្នកទាំងអស់គ្នាកំពុងមានបញ្ហានេះ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត