ម៉ាក់ៗគួរធ្វើអ្វីខ្លះ​ដើម្បី​ឲ្យ​មានសុខភាព​ល្អ​ក្រោយ​សម្រាល?

  • 2025-08-07 03:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើរាងកាយរបស់ម្តាយមានការប្រែប្រួលយ៉ាងណាបន្ទាប់ពីសម្រាលកូន? ក្នុងអំឡុងពេល៦សប្តាហ៍ដំបូងបន្ទាប់ពីឆ្លង​ទន្លេ រាងកាយរបស់ម្តាយនឹងទទួលបានការផ្លាស់ប្តូរផ្សេងៗដើម្បីសម្របខ្លួនទៅនឹងភាពធម្មតាវិញ​។ ការ​ប្រែ​ប្រួល​ទាំង​នោះ​អាច​មាន​ដូច​ជា៖

  • សម្រកទម្ងន់
  • ជ្រុះសក់
  • ទល់លាមក
  • មិនអាចទប់ទឹកនោមបាន
  • ស្បែកយារធ្លាក់
  • ក្បាលពោះស្រកតែមានសភាពយារធ្លាក់
  • ហើមសាច់ក្រោយពេលសម្រាលកូន

តើម្តាយក្រោយសម្រាលគួរបង្កើនការថែទាំខ្លួនឯងយ៉ាងដូចម្តេច?ការថែរក្សាសុខភាពម្តាយក្រោយពេលសម្រាលគួររួមបញ្ចូល​ការថែទាំពិសេសមួយ​ចំនួន​។

បង្កើនការទទួលទានអាហារដែលមានជីវជាតិ។ របបអាហាររបស់ម្តាយក្រោយពេលសម្រាលគួរតែ​បំពេញ​ដោយ​អាហារ​សម្បូរ​ប្រូតេអ៊ីន វីតាមីននិងសារធាតុរ៉ែ ព្រោះវាជួយជួសជុលរាងកាយក្រោយ​សម្រាល ។ អាហារដែលដែល​ញ៉ាំ​គួរជា​អាហារ​សម្បូរជាតិសរសៃដើម្បីឱ្យមានចលនាពោះវៀនល្អ និងចៀសវាងប្រឈម​នឹង​ជំងឺ​ឫសដូងបាត ។

ម៉ាក់ៗ​កូត​ផឹកទឹកឲ្យបានគ្រប់គ្រាន់។ យ៉ាងហោចណាស់ ញ៉ាំទឹក​ឲ្យ​បាន​៦ទោ៨​កែវក្នុងមួយថ្ងៃ ដើម្បីរក្សារាងកាយរបស់ពីការខ្សោះជាតិទឹកនិងមានអារម្មណ៍ស្រេកទឹក។

ដូច​គ្នា​ដែរ ម៉ាក់ៗ​គួរ​សម្រាក​ឲ្យ​បាន​ច្រើន​ដើម្បីឱ្យរាងកាយឆាប់ជាសះស្បើយ ព្រោះការគេង​គ្រប់គ្រាន់​ជួយ​ឱ្យ​រាង​កាយ​ឆាប់​ជា​សះស្បើយ ។

ទន្ទឹម​នឹង​នេះ​ម៉ាក់ៗ ក៏​គួរ​ធ្វើលំហាត់ប្រាណដែរ​។ លំហាត់​ប្រាណ​នឹងធ្វើឱ្យសាច់ដុំពោះ​ឆាច់​វិល​មក​រក​សភាព​ដើម​វិញ​។ ដូច​គ្នា​ដែរ​សាច់ដុំ​ជុំវិញជញ្ជាំង​ទ្វារមាស​ដែល​លាតសន្ធឹង​អំឡុងពេល​សម្រាល​ក៏​ឆាប់​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ដែរ​។​

ប្រភព៖ Clevelandclinic

អត្ថបទ៖ ចាន់ តារា