[email protected]

តើប៉ាម៉ាក់ គួរបង្រៀនកូនបែបណាដើម្បីឲ្យពួកគេស្រឡាញ់ការអាន?

  • 2025-07-04 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប៉ាម៉ាក់ គួរបង្រៀនកូនបែបណាដើម្បីឲ្យពួកគេស្រឡាញ់ការអាន?

ការអានដូចជាការបើកទ្វារដើម្បីធ្វើដំណើរផ្សងព្រេង រៀនអ្វីថ្មីៗ និងជំនាញភាសាសំខាន់ៗជាច្រើន ដូចជា ការអភិវឌ្ឍន៍ការនិយាយ (Speech development) និងការកសាងវាក្យសព្ទ (Vocabulary building)។ ការចំណាយពេលវេលាជាមួយសៀវភៅក៏បង្កើតឱកាសពិសេសសម្រាប់អ្នកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូនរបស់អ្នក និងរីករាយជាមួយគ្នាទៅវិញទៅមក។ ត្រឹមតែ 10 ទៅ 15 នាទី ក្នុងមួយថ្ងៃជាមួយសៀវភៅ គឺគ្រប់គ្រាន់ដើម្បីជំរុញចំណាប់អារម្មណ៍របស់កូនតូចរបស់អ្នក។  សូមអានបន្តសម្រាប់គន្លឹះសំខាន់ៗរបស់យើងក្នុងការជំរុញឱ្យកុមារស្រលាញ់សៀវភៅ៖ ចាប់ផ្តើមភ្លាមៗ ការអានជាមួយទារកទើបនឹងកើតជួយផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមដ៏ល្អបំផុតក្នុងជីវិត។ ទារករៀនភាសាពីមនុស្សពេញវ័យដែលនិយាយដដែលៗ និងអានពាក្យទៅពួកគេ។ នៅពេលអ្នកកំពុងអាន សំឡេងរបស់អ្នកជួយផ្តល់អត្ថន័យដល់អក្សរ និងរូបភាពដែលទារកកំពុងឃើញ។ ចូរចាំថា កុមារគួររៀនស្រឡាញ់សៀវភៅ មុនពេលពួកគេចូលចិត្តរៀនអាន។  គំរូរបស់កុមារក្នុងការរៀនអាន វាជារឿងសំខាន់សម្រាប់កុមារក្នុងការមើលថា ការអានជាអ្វីដែលសប្បាយ និងរីករាយក្នុងការធ្វើ ជាជាងកិច្ចការ ឬលំហាត់ពិបាក។ ប្រសិនបើ កូនរបស់អ្នកឃើញអ្នកអានញឹកញាប់ វាទំនងជាលើកទឹកចិត្តពួកគេក្នុងការស្រលាញ់សៀវភៅ។ នេះក៏នឹងជួយកុមារកាត់បន្ថយពេលមើលអេក្រង់ទូរស័ព្ទ ឬ Ipad ផងដែរ។ ផ្លាស់វេនក្នុងការអាន ប្រសិនបើ កុមារស្ថិតក្នុងដំណាក់កាលដំបូងក្នុងការរៀនអាន អ្នកអាចជួយកុមារដោយអោយពួកគេ ចង្អុលទៅលើតួអក្សរ និងពាក្យដែលពួកគេស្គាល់។ បន្ទាប់មកផ្លាស់វេនប្តូរជាមួយកុមារអានប្រយោគខ្លីៗ។ នៅពេលអ្នកកំពុងអាន អ្នកអាចសួរកុមារពីអី្វដែលអ្នកអាន ដូចជា “អ្នកកូនគិតថាមានអី្វកើតឡើងបន្ទាប់ទៀត?” “ហេតុអី្វកូនគិតថាដំរីធ្វើបែបនោះ?” ពេលវេលាដែលអ្នកចំណាយពេលអានជាមួយកុមារ និងអានលឺៗនឹងជួយបង្កើតទំនុកចិត្តកុមារក្នុងការនិយាយ ហើយនឹងពង្រឹងនូវអ្វីដែលកុមារបានរៀន។ ចំណាយពេលដើម្បីស្តាប់កុមារ យកចិត្តទុកដាក់លើចំណូលចិត្តរបស់កុមារ ប្រសិនបើកុមារមានចំណាប់អារម្មណ៍ពិសេសទៅលើអី្វមួយ ដូចជា ដាយណូស័រ Disney Princess ។ល។ ការស្វែងរកអី្វដែលជាចំណាប់អារម្មណ៍កុមារ នឹងជួយពង្រឹង និងធ្វើអោយពួកគេយកចិត្តទុកដាក់ក្នុងការអាន។ 

រៀនបង្កើតទម្លាប់  អ្នកអាចបង្កើតទម្លាប់អានជាមួយកុមារដោយធ្វើអោយអានការជាសកម្មភាពដែលសប្បយរីករាយប្រចាំថ្ងៃ។ ពេលអ្នកនៅជាមួយកុមារត្រូវប្រាកដចិត្តថាអ្នកមិនបានចំណាយពេលលើទូរស័ព្ទ ឬទូរទស្សន៍។  ដំណាក់កាលសំខាន់ៗក្នុងការអាន កុមារម្នាក់ៗអាចមានដំណាក់កាលលូតលាស់ផ្សេងៗគ្នា ខាងក្រោមនេះជាដំណាលកាលសំខាន់ៗដែលអ្នកអាចសង្កេតលើទៅការអភិវឌ្ឍន៍ជំនាញនៃការអានរបស់កុមារ៖ ការកើត – ១៨ខែ យល់ពីឃ្លាសាមញ្ញមួយចំនួន សំឡឹងទៅសៀវភៅ និងព្យាយាមបើកទំព័រសៀភៅ និយាយត្រាប់តាម កុមារអាយុជាង ១ឆ្នាំអាចនិយាយពាក្យមួយម៉ាត់ៗ ឬច្រើនជាងមួយ ១៨ខែ – ៣ឆ្នាំ អាចនិយាយ ២៥០ – ៣៥០ពាក្យ នៅអាយុ ២ឆ្នាំ និង ៨០០ – ១០០០ពាក្យ នៅអាយុ៣ឆ្នាំ និយាយប្រយោគខ្លីៗចេញពីសៀវភៅ និយាយត្រាប់តាមមនុស្សធំ ស្នើសុំមនុស្សឱ្យអាន ៣ឆ្នាំ - ៥ឆ្នាំ ចងចាំតួអក្ស ពាក្យ និងព្យាយាមរៀនសរសសេរ កាន់សៀវភៅអានត្រឹមត្រូវ ស្គាល់ពីចង្វាក់ភ្លេងក្នុងចំរៀង និយាយប្រយោគបានត្រឹមត្រូវ រៀនពីសៀវភៅបានច្រើនតាមរយៈការអានលឺៗ

ប្រភព៖ Kanha   ប្រែ​សម្រួល៖ kaksetechsabay

អត្ថបទពេញនិយម
អត្ថបទថ្មី