វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំប្រសិនបើមិនមានអាការ:ធ្ងន់ធ្ងរ
- 2025-04-09 04:49:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីព្យាបាលជំងឺផ្តាសាយដោយមិនចាំបាច់ប្រើថ្នាំប្រសិនបើមិនមានអាការ:ធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
មនុស្សពេញវ័យជាមធ្យមមានជំងឺផ្តាសាយពី ២ ទៅ ៥ដង នៅក្នុងមួយឆ្នាំ។ ជាធម្មតាថ្នាំអាចនឹងផ្តល់នូវជំនួយសង្គ្រោះពីរោគសញ្ញានៃអ្នកកើតជំងឺផ្តាសាយបានល្អទៅតាមអាការ: នៃអ្នកជំងឺនិងការព្យាបាលពីសំណាក់គ្រូពេទ្យផងដែរ។ ប៉ុន្តែបើយើងមិនធ្វើការប្រឆាំងនឹងមេរោគ ឬជួយប្រព័ន្ធភាពស៊ាំឲ្យខ្លាំងឡើង ដើម្បីបំផ្លាញ់មេរោគនោះទេ វាអាចនឹងបំបាក់រាងកាយយើងបានយ៉ាងឆាប់រហ័ស ក្នុងនោះប្រសិបបើបញ្ហាជំងឺរបស់យើងមិនធ្ងន់ធ្ងរខ្លាំងនោះទេ ហើយយើងមិនចង់ទទួលទានថ្នាំក្នុងព្យាបាលបំបាត់ជំងឺផ្តាសាយយើងក៏អាចប្រើវិធីការពារនិងព្យាបាលមួយចំនួនខាងក្រោមដោយមិនចាំបាច់ប្រើថ្នាំបាន៖
ការស្រូបយកចំហាយទឹកក្តៅ លោកសាស្រ្តាចារ្យ Steve បានពន្យល់ថា «ផ្តាសាយ គឺជាបណ្ដុំនៃមេរោគផ្សេងគ្នា និងធ្វើការវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ ហើយពួកវាក៏បង្កឲ្យមានការរលាកច្រមុះ ដែលបណ្តាលអោយកណ្តាស់, ហៀរសំបោរ និងឈឺភ្នែក " ។ ចំហាយទឹល គឺជាវិធីសាស្រ្តមួយដ៏អស្ចារ្យក្នុងការលុបបំបាត់ការរលាកច្រមុះបាន»។ ម្យ៉ាងវិញទៀត អ្នកអាចដាក់កន្សែងមួយនៅលើក្បាលរបស់អ្នក ស្រូបចំហាយទឹកពីទឹករំពុះ ឬងូតទឹកក្តៅ ដើម្បីកាត់បន្ថយជំងឺផ្តាសាយ។
ភេសជ្ជៈក្តៅៗ សាស្ត្រាចារ្យ Ron Eccles ជាប្រធាននាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺផ្តាសាយនៅសាកលវិទ្យាល័យ Cardiff បាននិយាយថា ភេសជ្ជៈក្តៅមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ជំងឺផ្តាសាយបាន។ លោកបាននិយាយថា " ភេសជ្ជៈក្តៅៗ មានឥទ្ធិពលខ្លាំងចំពោះរោគសញ្ញានៃការហៀរសំបោរ, ក្អក, កណ្តាស់, ឈឺក, ភាពត្រជាក់ និងអស់កម្លាំង»។
ការទទួលទឹកឲ្យបានគ្រប់គ្រាន់ លោកវេជ្ជបណ្ឌិត Rob Hicks និយាយថា "នៅពេលដែលរាងកាយត្រូវបានប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនេះវាបានក្លាយទៅជាខ្សោះជាតិទឹក»។ ដូចនេះ អ្នកត្រូវធ្វើការបរិភោគទឹកឲ្យបនច្រើន។
កាត់បន្ថយភាពតានតឹង សម្ពាធដែលកើតឡើងលើជីវិតប្រចាំថ្ងៃរបស់អ្នក អាចធ្វើឱ្យអ្នកងាយនឹងឈឺចាប់។ សាស្រ្តាចារ្យសា Eccles បាននិយាយថា: "ភាពតានតឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការឆ្លងមេរោគទូទៅ។
ញាំស៊ុបមាន់ សាស្រ្តាចារ្យសាស្ដបាននិយាយថា ស៊ុបមាន់ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ជំងឺផ្តាសាយ ។
ប្រភព ៖ independent