ដឹងលទ្ធផលហើយ ! អ្នកឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំំ២០២៣
- 2023-12-07 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងលទ្ធផលហើយ ! អ្នកឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឆ្នាំំ២០២៣
ចន្លោះមិនឃើញ
កម្មវិធី Cambodian Women in Tech Award របស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល វិស្វករ IT ស្ត្រីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ស្ត្រីក្នុងវិស័យ eGovernment និងស្ត្រីក្នុងឧស្សាហកម្មច្នៃប្រឌិតឌីជីថលនៅកម្ពុជា ពេលនេះបានរកឃើញអ្នកឈ្នះពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ហើយ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣។ក្នុងកម្មវិធីនេះ មានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៥០ ក្រុមហ៊ុនស្ថាប័នដោយ គណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ ជ័យលាភីទាំង ៥ ប្រភេទពានរង្វាន់ រួមមាន៖
១. ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ត្រូវបានផ្តល់ជូន “ Kiripost” របស់ក្រុមហ៊ុន Kiripost Media ទទួលបានថវិការង្វាន់ចំនួន ពីពាន់ដុល្លារអាមេរិក។
២. ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) ត្រូវបានផ្តល់ជូន “CAM-Science” របស់ក្រុមហ៊ុន CHALATEX ទទួលបានថវិការង្វាន់ចំនួន ពីពាន់ដុល្លារអាមេរិក។
៣. ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ត្រូវបានផ្តល់ជូន ធនាគារវីង (Wing Bank) លើផលិតផល “Wing Digital Loan” ទទួលបានថវិការង្វាន់ចំនួន ពីពាន់ដុល្លារអាមេរិក។
៤. ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ត្រូវបានផ្តល់ជូន “ DamDoh App ” របស់ក្រុមហ៊ុន Hostmobiz ទទួលបានថវិការង្វាន់ចំនួន ពីពាន់ដុល្លារអាមេរិក។ និង
៥. ពានរង្វាន់ពិសេសមួយត្រូវបានរៀបចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ការប្រកួតប្រជែង នៃការចាប់ផ្តើម អាជីវកម្មឌីជីថលថ្នាក់ជាតិ តាមរយៈការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាព ក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស គឺពានរង្វាន់រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ត្រូវបានផ្តល់ជូន " Tenbox " របស់ក្រុមហ៊ុន Wave Asia ដែលទទួលបានថវិការង្វាន់ចំនួន ១ម៉ឺនដុល្លារអាមេរិក ។
ចំណែកឯពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣ មានចំនួន៥រូប ដែលត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦០រូប ដោយមានគណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិតបច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួលបានពានរង្វាន់ រួមមាន៖
១. ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster of the year) ត្រូវបានផ្តល់ជូន កញ្ញា Chun Phallamonunh ជានិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
២. ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the year) ត្រូវបានផ្តល់ជូន កញ្ញា Meng Molinna អ្នកបង្កើតមាតិការឯករាជ្យ
៣. ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Engineer of the year) ត្រូវបានផ្តល់ជូន កញ្ញា Tes Putthira មកពីក្រុមហ៊ុន ADITI
៤. ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the year) ត្រូវបានផ្តល់ជូន លោកស្រី Chau Lon Molika ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd
៥. ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ(Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា Oung Somey មកពីធនាគារជាតិ។
គួរបញ្ចាក់ផងដែរថា ពានរង្វាន់ឌីជីថលកម្ពុជាជាកម្មវិធី ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ឌីជីថលរបស់គ្រប់តួរអង្គទាំងអស់ សំដៅជំរុញការធ្វើបរិវត្តិកម្មឌីជីថលឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព នវានុវត្តន៍ និងបរិយាបន្ន ពានរង្វាន់ឌីជីថលកម្ពុជា។