ផ្កាសាយ​ធំអាច​បង្កឲ្យកុមារតួចមានបញ្ហារលាកសួត

  • 2025-12-22 07:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារ​តួច​​អាយុ​ក្រោម​ប្រាំ​ឆ្នាំ អាច​ប្រឈម​នឹង​​ការ​រលាក​សួត​ទៀត​បើ​កើត​​ជំងឺ​ផ្កាសាយ​ធំ​ ខណៈ​ជំងឺ​ផ្កាសាយ​ធម្មតា​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

វេជ្ជបណ្ឌិតឯកទេស​រោគ​កុមារលើក​ឡើងថា​ជំងឺ​ផ្កាសាយ​ធម្មតា​​កើត​លើ​កុមារ​តូច​​អាច​មាន​អាការៈ​ដូច​ជា​ក្អក កណ្ដាស់ និង​ហៀរ​សំបោរ​តិច​តួច ហើយ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។

ចំពោះ​ផ្ដាសាយ​ធំ​វិញ​អាច​មាន​អាការៈ​ដូច​ជា​ក្ដៅ​ខ្លួន ក្អក កណ្ដាស់ និង​ហៀរ​សំបោរ​ខ្លាំង ព្រម​ជាមួយ​ការ​ឈឺ​ចាប់​សាច់​ដុំ ឈឺ​ក្បាល អស់​កម្លាំង​ល្ហិត​ល្ហៃ​ជា​ដើម​។

​​ជា​ទូទៅជំងឺផ្ដាសាយ​ធំកើតមនុស្ស​ធំមាន​សុខ​ភាព​ល្អ អាចធូរស្រាល​វិញ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​យូរ​បន្តិច​ ប៉ុន្តែ​ក្នុង​ករណី​ជំងឺ​នេះកើត​លើកុមារ​មាន​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​និង​មនុស្ស​ចំណាស់​មាន​អាយុ​លើស​ពី​៦០​ឬ​៦៥​ឆ្នាំ​​អាច​មាន​សភាព​ធ្ងន់ធរ ឬអាច​មាន​បញ្ហា​រលាក​សួត​ផង​ដែរ​។

ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ឪពុក​ម្ដាយ​គួរនាំ​កូន​ដែល​មាន​អាយុ​លើស​ពី​ប្រាំ​មួយ​ខែ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ​។ វ៉ាក់សាំង​ការពារ​ផ្ដាសាយ​អាច​ចាក់​លើ​ក្មេង​ដែល​មាន​អាយុ​៦ខែឡើងទៅ។ ជាទូទៅ​យើង​អាច​​ចាក់​ពីរ​ដង​ គម្លាត​ពី​ចាក់​លើក​ទី​១​ទៅ​លើក​ទី​២​មាន​រយៈ​ពេល​បួន​អាទិត្យ​ បន្ទាប់​មក​យើង​អាច​ចាក់​រំឭក​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ឲ្យ​កូន​មាន​ប្រព័ន្ធភាពស៊ាំ​ការពារ​​ខ្លួន​បាន​ពេញ​មួយ​ឆ្នាំ​​។

អ្នកជំណាញ​ណែ​នាំ​ដែរ​ថា​បើ​សិន​ជា​កូន​មាន​អាការៈ​ផ្ដាសាយ​ធំ ឪពុក​ម្ដាយ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ទទួល​ការពិនិត្យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​​​​​​​​​​​​​​​​​

ប្រភព៖ Johns Hopkins Medicine​​

អត្ថបទ៖ ចាន់ តារា

អត្ថបទពេញនិយម
អត្ថបទថ្មី